ជិះម៉ូតូលឿនមិនប្រយ័ត្ន ទៅបុកខឿនថ្មពុះចែកទ្រូងផ្លូវ ដួលបោកក្បាល របួសធ្ងន់ម្នាក់
​ដោយ វត្តភ្នំ ម៉ោង 09:24
ថ្ងៃទី22 ខែNovember ឆ្នាំ2023
សន្តិសុខ និងសង្គម

ខណ្ឌពោធិ៍សែនជ័យ ៖ បុរស ៣នាក់ បានរងរបយស សង្ស័យស្រវឹង ជិះម៉ូតូលឿនមិនប្រយ័ត្ន ជ្រុលចង្កូតទៅបុកខឿនថ្មពុះចែកទ្រូងផ្លូវ បណ្តាលឱ្យដួលបោកក្បាលនឹងថ្នល់ ត្រូវបានកងសង្គ្រោះបន្ទាន់ ដឹកយកទៅមន្ទីរពេទ្យភ្លាមៗ កាលពីវេលាម៉ោង ១និង៣០ នាទី រំលងអធ្រាត្រ ឈានចូល ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅតាមផ្លូវចោមចៅ ក្នុងភូមិជ្រៃកោង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ។

មុនកើតហេតុ គេបានឃើញបុរស ៣នាក់ ជិះម៉ូតូម៉ាកស្គូពី ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1HB-5434 តាមបណ្តោយផ្លូវចោមចៅ ក្នុងទិសដៅពីលិចទៅកើត ក្នុងល្បឿនលឿន ក៏ជ្រុលចង្កូតទៅបុកខឿនថ្ម ពុះចែកទ្រូងផ្លូវ បណ្តាលឱ្យដួលបោកក្បាលនឹងថ្នល់ រងរបួសធ្ងន់ម្នាក់ ស្រាល ២នាក់ ត្រូវបានកងសង្គ្រោះបន្ទាន់៧១១ កងពលតូចលេខ៧០ ដឹកយកទៅមន្ទីរពេទ្យភ្លាមៗ៕

Loading...