បើកឡានលឿនមិនប្រយ័ត្ន ទៅបុកក្បាលនាគ ពុះចែកទ្រូងផ្លូវ ខ្ទេចមួយកំណាត់មុខ
​ដោយ វត្តភ្នំ ម៉ោង 09:01
ថ្ងៃទី17 ខែNovember ឆ្នាំ2023
សន្តិសុខ និងសង្គម

ខណ្ឌដូនពេញ ៖ បុរសម្នាក់ បើករថយន្តព្រូស យ៉ាងលឿន ទៅបុកក្បាលនាគ ពុះចែកទ្រូងផ្លូវពេញទំហឹង បណ្តាលឲ្យរថយន្ត ខ្ទេចមួយកំណាត់មុខ កាលពីវេលាម៉ោង ១និង៣០ នាទី រំលងអធ្រាត្រ ឈានចូលថ្ងៃទី ១៧ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅតាមបណ្តោយផ្លូវព្រះមុនីវង្ស ចំណុចស្តុបអូរតែល.ស សង្កាត់ផ្សារថ្មីទី២ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

មុនពេលកើតហេតុ គេឃើញបុរសម្នាក់ បានបើករថយន្តម៉ាកតូយ៉ូតា ព្រូស ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BV-9142 ធ្វើដំណើរ តាមបណ្ដោយផ្លូវព្រះមុនីវង្ស ក្នុងទិសដៅពីត្បូងមកជើង ក្នុងល្បឿនលឿន បានរេចង្កូតមកខាងឆ្វេងដៃ ជ្រុលទៅបុកក្បាលនាគ ពុះចែកទ្រូងផ្លូវ ពេញទំហឹង បណ្ដាលឲ្យរបាំងថ្ម ខូចខាតមួយកង់ ចំណែកឯរថយន្ត ខ្ទេចមួយកំណាត់មុខ ហើយសំណាងល្អ មិនមាននរណាម្នាក់ រងគ្រោះថ្នាក់៕

Loading...