បើកឡានលឿន ជ្រុលទៅបុករបាំងថ្ម ពុះចែកទ្រូងផ្លូវ នៅភ្លើងស្តុបក្តាន់ពីរ របួស ៤នាក់
​ដោយ វត្តភ្នំ ម៉ោង 09:28
ថ្ងៃទី16 ខែNovember ឆ្នាំ2023
សន្តិសុខ និងសង្គម

ខណ្ឌដូនពេញ ៖ អ្នកដំណើរ ៤នាក់ បានរងរបួសធ្ងន់ស្រាល ដោយសារ រថយន្តម៉ាក HONG QI បើកក្នុងល្បឿនលឿន ជ្រុលទៅបុករបាំងថ្ម ពុះចែកទ្រូងផ្លូវ ពេញទំហឹង បណ្ដាលឱ្យខូចខាត រថយន្តមួយកំណាត់មុខ កាលពីវេលាម៉ោង ១២និង៣០ នាទី រំលងអធ្រាត្រ ឈានចូលថ្ងៃទី ១៦ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅចំណុចភ្លើងស្តុបក្តាន់ពីរ តាមបណ្ដោយផ្លូវ សហព័ន្ធរុស្ស៊ី ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

មុនកើតហេតុគេឃើញ រថយន្តស៊េរីទំនើបម៉ាក HONG QI ពណ៌ខ្មៅ ពាក់ផ្លាកលេខ កម្ពុជា Z-Y-L128 បើកតាមបណ្ដោយផ្លូវ សហព័ន្ធរុស្ស៊ី ពីកើតទៅលិច ក្នុងល្បឿនលឿន មកដល់ចំណុចខាងលើ បានរេចង្កូតមកខាងឆ្វេងដៃ ជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវ ចំពាក់កណ្តាល ពេញទំហឹង បណ្ដាលឱ្យរបាំងថ្ម ខូចខាតតិចតួច រីឯរថយន្តបង្កវិញ ខូចខាតផ្នែកខាងមុខ ស្ទើរទាំងស្រុង ហើយអ្នកបើកបរនិងអ្នករួមដំណើរសរុប ៤នាក់ បានរងរបួសធ្ងន់និងស្រាល ត្រូវបានបញ្ជូនទៅសង្គ្រោះ នៅមន្ទីរពេទ្យ៕

Loading...