បើកឡានលឿន មកដល់ចំណុចផ្លូវកោង ជ្រុលទៅបុករះសំយាបផ្ទះ ប្រជាពលរដ្ឋ និងបង្គោលភ្លើងបាក់មួយដើម
​ដោយ វត្តភ្នំ ម៉ោង 09:00
ថ្ងៃទី15 ខែNovember ឆ្នាំ2023
សន្តិសុខ និងសង្គម

ខណ្ឌសែនសុខ ៖ បុរសម្នាក់ សង្ស័យស្រវឹង បើករថយន្ត ហាយឡេនឌ័រ លឿនដូចហោះ មកដល់ចំណុចផ្លូវកោង បួងចង្កូតមិនទាន់ ជ្រុលទៅបុករះសំយាបផ្ទះ ប្រជាពលរដ្ឋ និងបង្គោលភ្លើង មួយដើមបាក់ជាពីរកំណាត់ ចំណែករថយន្តខ្ទេចមួយកំណាត់ ទៅមុខលែងរួច កាលពីវេលាម៉ោង ២ យប់រំលងអធ្រាត្រ ឈានចូល ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅតាមបណ្ដោយផ្លូវលេខ២៧១ ត្រង់ចំណុចមុខ កាកបាទក្រហមកម្ពុជា ស្ថិតក្នុង សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

មុនកើតហេតុ គេឃើញបុរសម្នាក់ បើករថយន្តហាយឡេនឌ័រ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2T-6544 ធ្វើដំណើរពីជើងទៅត្បូង ក្នុងល្បឿនលឿនដូចហោះ មកដល់ចំណុច ផ្លូវកោង បួងចង្កូតមិនទាន់ ក៏ជ្រុលទៅបុករះសំយាបផ្ទះប្រជាពលរដ្ឋ រងការខូចខាត និងបុកបង្គោលភ្លើង មួយដើមបាក់ជាពីរកំណាត់ ចំណែករថយន្ត ខ្ទេចមួយកំណាត់មុខ។ សមត្ថកិច្ចមូលដ្ឋាន បានឃាត់ខ្លួន តៃកុងរថយន្ត ប្រគល់ឲ្យសមត្ថកិច្ចជំនាញ ដើម្បីដោះស្រាយតាមច្បាប់៕

Loading...