រ៉ែងរ៉ូវ័រ បើកលឿនមិនប្រយ័ត្ន ទៅបុកបង្គោលភ្លើងបំភ្លឺផ្លូវមួយដើម បាក់រាបដល់ដី
​ដោយ វត្តភ្នំ ម៉ោង 10:09
ថ្ងៃទី11 ខែNovember ឆ្នាំ2023
សន្តិសុខ និងសង្គម

ខណ្ឌសែនសុខ ៖ បុរសជនបរទេសម្នាក់ បើករថយន្ត រ៉ែងរ៉ូវ័រ យ៉ាងលឿនមិនប្រយ័ត្ន រេចង្កូតទៅបុកបង្គោលភ្លើង បំភ្លឺផ្លូវមួយដើមពេញទំហឹង បណ្ដាលឲ្យបាក់រាបដល់ដី កាលពីវេលាម៉ោង ១០និង៣០ នាទីយប់ថ្ងៃទី ១០ ខែវិច្ឆិកា ឆ្នាំ២០២៣ ស្ថិតនៅតាមបណ្ដោយផ្លូវបេតុង ក្នុងសង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ

មុនពេលកើតហេតុ គេឃើញបុរសជនបរទេសម្នាក់ បានបើករថយន្តម៉ាក រ៉ែងរ៉ូវ័រ ពណ៌ប្រផេះ ពាក់ស្លាកលេខ ភ្នំពេញ 2BO-1388 តាមបណ្ដោយផ្លូវបេតុង ក្នុងទិសដៅពីលិចមកកើតយ៉ាងលឿន ស្រាប់តែរេចង្កូតទៅខាងស្ដាំដៃ បុកបង្គោលភ្លើងបំភ្លឺផ្លូវពេញទំហឹង បណ្ដាលឲ្យបាក់មួយដើម រាបដល់ដី ចំណែកអ្នកបើករថយន្តបង្ក បានចុះគេចខ្លួនបាត់ស្រមោល។

Loading...