ឡានស្តារិច បើកលឿនមិនប្រយ័ត្ន ទៅបុកក្បាលនាគថ្មពុះចែកទ្រូងផ្លូវ ខូចខាតមួយកំណាត់មុខ
​ដោយ វត្តភ្នំ ម៉ោង 09:49
ថ្ងៃទី11 ខែNovember ឆ្នាំ2023
សន្តិសុខ និងសង្គម

ខណ្ឌចំការមន ៖ បុរសម្នាក់ បើករថយន្តលឿនមិនប្រយ័ត្ន បានរេចង្កូតទៅបុក ក្បាលនាគថ្មពុះចែកទ្រូងផ្លូវពេញទំហឹង បាក់មួយកង់ ហើយរថយន្តបង្ក ខូចខាតមួយកំណាត់មុខ កាលពីវេលាម៉ោង ១២និង៥០ នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ ២០២៣ នៅតាមបណ្តោយផ្លូវសុធារស ក្នុងសង្កាត់ ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

មុនពេលកើតហេតុ គេឃើញបុរសជនបរទេសម្នាក់ បើករថយន្តម៉ាក ហ៊ីយ៉ាន់ដាយ starex ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BE-5845 តាមបណ្ដោយផ្លូវសុធារស ក្នុងទិសដៅ ពីជើងមកត្បូងយ៉ាងលឿន បានរេចង្កូតទៅបុក ក្បាលនាគពុះចែកទ្រូងផ្លូវ បាក់មួយកង់ ចំណែករថយន្តបង្កខូចខាតផ្នែកខាងមុខ ត្រូវសមត្ថកិច្ចជំនាញ ចុះមកធ្វើកំណត់ហេតុ ស្ទូចយករថយន្តបង្កទៅរក្សាទុក រង់ចាំឲ្យម្ចាស់ចូលខ្លួន មកដោះស្រាយ។

Loading...