បើកឡានគេចពីម៉ូតូ ទៅបុករបាំងថ្មចែកទ្រូងផ្លូវ នៅស្តុបទួលទំពូង ខ្ទេចខាងមុខ
​ដោយ វត្តភ្នំ ម៉ោង 10:48
ថ្ងៃទី9 ខែNovember ឆ្នាំ2023
សន្តិសុខ និងសង្គម

ខណ្ឌបឹងកេងកង ៖ បុរសម្នាក់បើករថយន្តម៉ាក CRVពេលមេឃកំពុងភ្លៀង ហើយគេចពីម៉ូតូមួយគ្រឿង ជ្រុលទៅបុករបាំងថ្ម ពុះចែកទ្រូងផ្លូវ ខ្ទាតចេញពីជួរអស់មួយកង់ ចំណែករថយន្តខូចខាត ផ្នែកខាងមុខយ៉ាងដំណំ កាលពីវេលាម៉ោង ១១និង៣០ នាទីយប់ថ្ងៃទី ៨ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅត្រង់ចំណុចភ្លើងស្តុបទួលទំពូង តាមបណ្តោយផ្លូវម៉ៅសេទុង កែងនឹងផ្លូវលេខ១៦៣ ស្ថិតក្នុងសង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

មុនកើតហេតុ គេឃើញរថយន្តម៉ាក CRVពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ 2AD-7837បើកបរដោយបុរសម្នាក់ តាមបណ្ដោយផ្លូវម៉ៅសេទុង ពេលមេឃកំពុងភ្លៀង លុះមកដល់ចំណុចកើតហេតុខាងលើ គេចពីម៉ូតូមួយគ្រឿង ក៏ជ្រុលចង្កូតទៅបុក របាំងថ្មពុះចែកទ្រូងផ្លូវ បណ្ដាលឱ្យរបាំងថ្ម ខ្ទាតចេញពីជួរអស់មួយកង់ ចំណែករថយន្តបង្ក ខូចខាតផ្នែកខាងមុខយ៉ាងដំណំ។ សមត្ថកិច្ចជំនាញ បានចុះមកធ្វើការវាស់វែងយករថយន្តបង្ក ទៅរក្សាទុក រង់ចាំធ្វើការដោះស្រាយ៕

Loading...