ឡាន Mazda បើកបុករបាំងថ្មពុះចែកទ្រូងផ្លូវ ដាច់កាឡេ ទៅមុខលែងរួច
​ដោយ វត្តភ្នំ ម៉ោង 10:43
ថ្ងៃទី8 ខែNovember ឆ្នាំ2023
សន្តិសុខ និងសង្គម

ខណ្ឌ៧មករា ៖ រថយន្ត ម៉ាកMazda បើកមេឃកំពុងភ្លៀង បានជ្រុលទៅបុក របាំងថ្មពុះចែកទ្រូងផ្លូវ បណ្ដាលឲ្យវៀចចេញពីជួរ អស់មួយកង់ ចំណែករថយន្តខូចខាត ផ្នែកខាងមុខខាងស្ដាំ និងដាច់កាឡេ ទៅមុខលែងរួច កាលពីវេលាម៉ោង ១០និង១៣ នាទីយប់ ថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅតាមបណ្ដោយផ្លូវ លេខ១៨២ ចំណុចមុខផ្សារអូឡាំព្យ៉ា ស្ថិតនៅក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ។

មុនកើតហេតុ គេឃើញរថយន្ត ម៉ាក Mazda ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BH-6273 ធ្វើដំណើរ តាមបណ្តោយផ្លូវលេខ១៨២ ក្នុងទិសដៅ ពីលិចទៅកើត បានរេចង្កូតមកខាងឆ្វេងដៃ ជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវ បណ្ដាលវៀចចេញពីជួរមួយកង់ ចំណែករថយន្តបង្ក រងការខូចខាត ផ្នែកខាងមុខខាងស្ដាំ និងដាច់កាឡេកង់ ទៅមុខលែងរួច ។ សមត្ថកិច្ចជំនាញ ចុះមកធ្វើការវាស់វែង យករថយន្តបង្កទៅរក្សាទុក រង់ចាំធ្វើការដោះស្រាយ៕

Loading...