មានវិបត្តិនៅក្នុងគ្រួសារ តូចចិត្តប្រពន្ធសុំលែងលះ បានគិតខ្លីយកខ្សែចងកបញ្ចប់ជីវិត
​ដោយ វត្តភ្នំ ម៉ោង 10:25
ថ្ងៃទី7 ខែNovember ឆ្នាំ2023
សន្តិសុខ និងសង្គម

ក្រុងសំពៅពូន ៖ បុរសម្នាក់ ដោយសារមានវិបត្តិ នៅក្នុងគ្រួសារ តូចចិត្តប្រពន្ធសុំលែងលះ ហៅទៅសាលាសង្កាត់ បានគិតខ្លី យកខ្សែចងកបញ្ចប់ជីវិត បង្កការភ្ញាក់ផ្អើល កាលពីវេលាម៉ោង ១៨និង៣០ នាទី ថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅផ្ទះជនរងគ្រោះ ស្ថិតក្នុងភូមិព្រែកតាទៀង សង្កាត់ជ្រោយតាកែវ ក្រុងសំពៅពូន ខេត្តកណ្តាល

ជនដែលគិតខ្លី ឈ្មោះ លាង គីមឡេង ភេទប្រុស អាយុ ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ ទីលំនៅ ភូមិព្រែកតាទៀង សង្កាត់ជ្រោយតាកែវ ក្រុងសំពៅពូន ខេត្តកណ្តាល ។ តាមការបំភ្លឺរបស់ឈ្មោះ ឃិន ឃឿនភេទស្រី អាយុ ៤៧ឆ្នាំ ជាប្រពន្ធរបស់ឈ្មោះ លាង គីមឡេង បានអោយដឹងថា កន្លងមក នាងខ្ញុំនិងជនរងគ្រោះ បានឈ្លោះប្រកែកគ្នា ជាច្រើនលើកច្រើនសារ អោយតែជនរងគ្រោះផឹកស្រវឹង នៅថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២៣ គាត់ទ្រាំលែងបាន ក៏ទៅដាក់ពាក្យបណ្តឹង នៅសាលាសង្កាត់ជ្រោយតាកែវ ដើម្បីសុំលែងលះ ក៏ហៅប្តីទៅសាលាសង្កាត់ តែគាត់អត់ទៅទេ បើហៅគាត់ទៅសង្កាត់ គាត់សុខចិត្តស្លាប់។ លុះដល់ថ្ងៃ០៦ ខែ វិច្ឆិកា ឆ្នាំ ២០២៣ វេលាម៉ោង ១៥និង១០ នាទី ជនរងគ្រោះខលហៅប្រពន្ធអោយមកផ្ទះ បើមិនមកផ្ទះទេ បងនិងចងកសម្លាប់ខ្លួន តែប្រពន្ធមិនមកទេ ទើបបុរសជាប្តី ចងកបានសម្រេច៕

Loading...