ចិត្តឆៅមែន កូនស្រីបង្កើត យកកាំបិតចា.ក់ឳពុក បាត់បង់ជីវិត ម្តាយរបួសធ្ងន់
​ដោយ វត្តភ្នំ ម៉ោង 08:25
ថ្ងៃទី5 ខែNovember ឆ្នាំ2023
សន្តិសុខ និងសង្គម

ខណ្ឌកំបូល ៖ នារីម្នាក់ គ្រាន់តែអ្នកមានគុណ ឃាត់មិនឲ្យចេញពីផ្ទះ បានយកកាំបិត ចាក់ឪពុក ជាច្រើនកាំបិត បាត់បង់ជីវិត និងម្ដាយរងរបួសធ្ងន់ កំពុងសដង្គ្រោះ នៅមន្ទីរពេទ្យ បង្កការភ្ញាក់ផ្អើល កាលពីម៉ោង ១៧និង៥០ នាទី ថ្ងៃទី ០៤ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅចំណុចបុរីម៉ន ដានី ផ្ទះលេខB44 ផ្លូវលេខ៤ ភូមិតាអិន សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ ។

ជនរងគ្រោះ ជាឳពុក ដែលបាត់បង់ជីវិត ឈ្មោះ លៀង ម៉េងលាភ អាយុ ៦០ឆ្នាំ មុខរបរ មន្រ្ដីរាជការ និងម្តាយដែលរងរបួសធ្ងន់ ឈ្មោះ ឈន មួយហេង អាយុ ៥៩ឆ្នាំ មុខរបប មេផ្ទះ បច្ចុប្បន្នស្នាក់នៅ បុរីម៉ន ដានី គម្រោងទី១០ ភូមិតាអីន សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ។ ជនសង្ស័យ ឈ្មោះ លៀង ហែមវត្តី ហៅ ល័ក្ខ ភេទស្រី អាយុ ៣០ឆ្នាំ មុខរបរ នៅផ្ទះ បច្ចុប្បន្នស្នាក់នៅ បុរីម៉ន ដានី គម្រោងទី១០ ភូមិតាអិន សង្កាត់ ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ ត្រូវជាកូន។ មុនកើតជនសង្ស័យ បានទារចេញពីក្នុងផ្ទះ ម្ដាយបានឃាត់ កូននៅតែទារចេញ ឪពុកឃើញក៏ជួយឃាត់ ក៏ត្រូវកូន យកកាំបិត ចាក់មកលើឪពុកម្តាយ ជាច្រើនកាំបិត៕

Loading...