ជិះម៉ូតូមិនប្រយ័ត្ន បុកបង្គោលសុវត្ថិភាព នៅលើចញ្ចើមផ្លូវ ស្លាប់គួរឲ្យសង្វេគ
​ដោយ វត្តភ្នំ ម៉ោង 09:14
ថ្ងៃទី5 ខែNovember ឆ្នាំ2023
សន្តិសុខ និងសង្គម

ស្រុកសំរោងទង ៖ បុរសម្នាក់ បានស្លាប់ភ្លាមៗនៅនឹងកន្លែង ដោយសារជិះម៉ូតូមិនប្រយ័ត្ន បុកបង្គោលសុវត្ថិភាព នៅលើចញ្ចើមផ្លូវ បង្កការភ្ញាក់ផ្អើល កាលវេលាម៉ោង ៤និង១៥ នាទីព្រឹក ថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៣ លើផ្លូវជាតិលេខ៤ ចន្លោះបង្គោលគីឡូម៉ែត្រ លេខ៣៧-៣៨ ចំណុចភូមិអូរក្រាំងអំបិល ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។

មុនកើតហេតុ គេឃើញម៉ូតូមួយគ្រឿង ម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1HR-0437 បើកបរដោយបុរសម្នាក់ មិនស្គាល់អត្តសញ្ញាណ បានធ្លាក់ផ្លូវ ជ្រុលទៅបុកបង្គោលសុវត្ថិភាព នៅចញ្ចើមផ្លូវបណ្តាលឲ្យ ស្លាប់នៅកន្លែងកើតហេតុ។ ពជនរងគ្រោះ មានភិនភាគសម្បុរ.សណ្តែកបាយ ពាក់អាវពណ៌ក្រហម ដៃវែងឆ្នូតស ខោពណ៌គគី បើសិនបងប្អូនណា បានបាត់សមាជិកដែលមានភិនភាគខាងលើ សូមទៅយកសាកសព នៅក្នុងមន្ទីរពេទ្យបង្អែក ខេត្តកំពង់ស្ពឺ។

Loading...