ឡានព្រូស បើកលឿនមិនប្រយ័ត្ន ឡើងលើខឿនទ្រូងផ្លូវ បុកបង្គោលស្លាកសញ្ញា បាក់អស់មួយដើម
​ដោយ វត្តភ្នំ ម៉ោង 08:00
ថ្ងៃទី4 ខែNovember ឆ្នាំ2023
សន្តិសុខ និងសង្គម

ខណ្ឌមានជ័យ ៖ បុរសម្នាក់បានបើករថយន្ត ម៉ាក តូយ៉ូតាព្រូស លឿនមិនប្រយ័ត្ន បានរេចង្កូតឡើងលើខឿនទ្រូងផ្លូវ ទៅបុកបង្គោលស្លាកសញ្ញា បាក់អស់មួយដើម កល់ជាប់ទៅមុខលែងរួច កាលពីវេលាម៉ោង ១០និង៣០ នាទីយប់ ថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅតាមបណ្ដោយផ្លូវវេងស្រេង ក្នុងសង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

មុនពេលកើតហេតុ គេឃើញរថយន្តម៉ាក ព្រូស ពណ៌ប្រផេះ មួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 2AZ-4606 បើកបរដោយបុរសម្នាក់ តាមបណ្ដោយផ្លូវវេងស្រេង ពីកើតទៅលិចក្នុងល្បឿនលឿន ស្រាប់តែរេចង្កូត ទៅខាងឆ្វេងដៃ ឡើងលើខឿនទ្រូងផ្លូវ ទៅបុកបង្គោលស្លាកសញ្ញា ពេញទំហឹងបណ្តាលឱ្យ បាក់អស់មួយដើម ហើយកល់កង់រថយន្ត ទៅមុខលែងរួច និងខូចខាតយ៉ាងដំណំ ។ ក្រោយកើតហេតុភ្លាមៗ ម្ចាស់រថយន្តបង្ក បានបើកទ្វារចុះគេចខ្លួន បាត់ស្រមោល៕

Loading...