ឡានបុកម៉ូតូពេញទំហឹង ហើយបើកគេចបាត់ មន្ត្រីកងរាជអាវុធហត្ថ ខណ្ឌចំការមនម្នាក់ បាត់បង់ជីវិត
​ដោយ វត្តភ្នំ ម៉ោង 10:55
ថ្ងៃទី4 ខែNovember ឆ្នាំ2023
សន្តិសុខ និងសង្គម

ខណ្ឌដូនពេញ ៖ បុរសម្នាក់ ជាមន្ត្រីកងរាជអាវុធហត្ថ ខណ្ឌចំការមន បានបាត់បង់ជីវិត និងនារីម្នាក់ជាអ្នករួមដំណើរ បានរងរបួស ដោយសាររថយន្តមិនស្គាល់ម៉ាក បើកបុកពេញទំហឹង ហើយបើកគេចបាត់ កាលពីវេលាម៉ោង ២និង៣០ នាទី រំលងអធ្រាត្រ ឈានចូល ថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅតាមបណ្ដោយផ្លូវលេខ២១៤ កែងផ្លូវលេខ៥១ ក្នុងសង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

សពជនរងគ្រោះ មានឈ្មោះ ភាង មុន្នីស័ក្ខ ភេទប្រុស អាយុ ២៥ឆ្នាំ មុខរបរ មន្ត្រីកងរាជអាវុធហត្ថ ខណ្ឌចំការមន មានស្រុកកំណើតនៅ ខេត្តត្បូងឃ្មុំ ។ ពេលកើតហេតុ គេឃើញ បុរសរងគ្រោះ និងនារីម្នាក់ជិះម៉ូតូ ម៉ាក Vespa ពណ៌ក្រហម គ្មានផ្លាកលេខ តាមបណ្ដោយផ្លូវលេខ២១៤ ក្នុងទិសដៅ ពីលិចទៅកើត ស្រាប់តែមានរថយន្តមួយគ្រឿង មិនស្គាល់ម៉ាក បើកតាមបណ្ដោយផ្លូវលេខ៥១ពីជើងទៅត្បូង ក្នុងល្បឿនយ៉ាងលឿន បុកម៉ូតូ ប៉ើងអូសជាច្រើនម៉ែត្រ បណ្ដាលឱ្យជនរងគ្រោះ ជាមន្ត្រីអាវុធហត្ថ ស្លាប់ភ្លាមៗ និងអ្នករួមដំណើរ បានរងរបួសធ្ងន់៕

Loading...