Ford Ranger បើកបុក អាព្រូស ពីចំហៀងខាងមុខពេញទំហឹង រងការខូចខាតទាំង ២ គ្រឿង
​ដោយ វត្តភ្នំ ម៉ោង 09:43
ថ្ងៃទី4 ខែNovember ឆ្នាំ2023
សន្តិសុខ និងសង្គម

ខណ្ឌដូនពេញ ៖ យុវជនម្នាក់ ទំនងស្រវឹងស្រា បើករថយន្តម៉ាក Ford Ranger ក្នុងល្បឿនលឿន ជ្រុលទៅបុករថយន្តម៉ាក តូយ៉ូតាព្រូស ពីចំហៀងខាងមុខពេញទំហឹង បណ្ដាលឱ្យ រងការខូចខាតទាំង ២ គ្រឿងយ៉ាងដំណំ កាលពីវេលាម៉ោង ១០និង១០ នាទីយប់ ថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅចំណុចផ្លូវភ្លោះផ្សារថ្មី តាមបណ្ដោយផ្លូវលេខ១៣០ កែងផ្លូវលេខ៥១ ក្នុងសង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

មុនកើតហេតុ គេឃើញរថយន្ត ម៉ាកព្រូស ពណ៌ផ្ទៃមេឃ និងបិទស្ទីកឃ័រ ក្រុមហ៊ុន Grab ពាក់ផ្លាកលេខ ភ្នំពេញ 2BB-4269 បើកតាមបណ្ដោយផ្លូវលេខ១៣០ ក្នុងទិសដៅពីកើតទៅលិច ស្រាប់តែមានរថយន្តម៉ាក Ford Ranger ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2AK-7399 បើកបរដោយយុវជនម្នាក់ ទំនងជាស្រវឹងស្រា ពីជើងទៅត្បូង ក្នុងល្បឿនលឿន បានបុករថយន្ត ព្រូស ពីចំហៀងពីមុខពេញទំហឹង បណ្ដាលឱ្យរថយន្តទាំងពីរគ្រឿង ខ្ទាតទៅផ្លូវម្ខាងទៀង រងការខូចខាតយ៉ាងដំណំ៕

Loading...