ជិះម៉ូតូមិនប្រយ័ត្ន ប៉ជាមួយឡានធំ របួសធ្ងន់ ២នាក់ នៅចំណុចរង្វង់មូល យាយជីច្រូតស្រូវ មង្គលបូរី
​ដោយ វត្តភ្នំ ម៉ោង 11:36
ថ្ងៃទី2 ខែNovember ឆ្នាំ2023
សន្តិសុខ និងសង្គម

ស្រុកមង្គលបូរី ៖ អ្នកបើកបរម៉ូតូ និងអ្នករួមដំណើរ បានរងរបួសធ្ងន់ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តនិងម៉ូតូ កាលពីវេលម៉ោង ២និង២០ នាទីរសៀល ថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៣ លើកំណាត់ផ្លូវជាតិលេខ៥ ត្រង់ចំណុចរង្វង់មូល យាយជីច្រូតស្រូវ មង្គលបូរី ស្ថិតនៅភូមិឬស្សីក្រោក ឃុំឫស្សីក្រោក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ។

មុនដំបូងគេឃើញ ម៉ូតូមួយគ្រឿង ម៉ាក ហុងដាស្កូបពី ពណ៌ក្រហម ផលិតឆ្នាំ២០១៧ ពាក់ផ្លាកលេខ បាត់ដំបង 1AB-4931 បានធ្វើដំណើរ ពីខេត្តសៀមរាប ទៅខេត្តបាត់ដំបង តាមបណ្ដោយផ្លូវជាតិលេខ១៥៦D ទិសដៅពីកើតទៅលិច លុះមកដល់រង្វង់មូលយាយជី មិនបានឈប់មើលចរាចរណ៍ ក៏មានរថយន្តមួយគ្រឿង ម៉ាកហ៊ីយ៉ាន់ដាយ ប្រភេទដឹកទំនិញ ពណ៌ស ផលិតឆ្នាំ២០០១ ពាក់ផ្លាកលេខ បាត់ដំបង 3A-3400 បើកតាមបណ្តោយផ្លូវជាតិលេខ៥ ក្នុងទិសដៅពីត្បូងទៅជើង ដោយល្បឿនលឿនជាន់ហ្រ្វាំងមិនទាន់ ក៏បុកចំពាក់កណ្តាលម៉ូតូ ចំហៀងខាងឆ្វេង បណ្តាលឲ្យរបួសធ្ងន់ ០២នាក់។

ជនរងគ្រោះ ១-ឈ្មោះ ពេជ្រ ចំរើន ភេទប្រុស អាយុ ២០ឆ្នាំ រស់នៅភូមិក្រសាំង សង្កាត់ជ្រាវ ក្រុងសៀមរាប ខេត្តសៀមរាប ជាអ្នកបើកបរម៉ូតូ ពាក់មួកសុវត្តិភាព របួសធ្ងន់ ប៉ះក្បាល សម្រាកព្យាបាលនៅ ពេទ្យមិត្តភាព កម្ពុជា-ជប៉ុន មង្គលបូរី។ ២-ឈ្មោះ ភាន់ ស្រីណុច ភេទស្រី អាយុ ១៨ឆ្នាំ រស់នៅភូមិតាវៀង សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប ជាអ្នករួមដំណើរម៉ូតូ ពាក់មួកសុវត្តិភាព របួសធ្ងន់ប៉ះក្បាល សម្រាកព្យាបាលនៅ មន្ទីរពេទ្យមិត្តភាព កម្ពុជា-ជប៉ុនមង្គលបូរី៕

Loading...