ឃាត់ចាប់ឡាន ២គ្រឿង ដឹកស៊ុតសត្វក្រួច និងមាន់ ជាង ២០ម៉ឺនគ្រាប់ គ្មានលិខិតអនុញ្ញាត មកពីវៀតណាម
​ដោយ វត្តភ្នំ ម៉ោង 10:34
ថ្ងៃទី1 ខែNovember ឆ្នាំ2023
សន្តិសុខ និងសង្គម

ខណ្ឌច្បារអំពៅ ÷ ក្រុមការងារអន្តរាគមន៍ បង្ក្រាបបទល្មើសចលនាសត្វ នៃអគ្គនាយកដ្ឋាន សុខភាពសត្វ និងផលិតកម្មសត្វ បានសហការជាមួយ ការិយាល័យផលិតកម្ម និងបសុព្យាបាល នៃមន្ទីរកសិកម្ម រាជធានីភ្នំពេញ បានចុះឃាត់ចាប់រថយន្ត ២គ្រឿង កាលពីវេលាម៉ោង ៩និង១០ នាទី យប់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣ នៅចំណុចសង្កាត់ក្បាលកោះ និងសង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។

សមត្ថកិច្ច បានឲ្យដឹងថា រថយន្តទី១ ម៉ាកសាំងយ៉ុង ជាប្រភេទរថយន្ត ដឹកអ្នកដំណើ ១៥កៅអី ស្លាកលេខ ភ្នំពេញ ២ AG -9783 ពណ៌ស ដឹកស៊ុតសត្វក្រួច ចំនួន ដប់ម៉ឺនគ្រាប់ ចេញពីប្រទេសវៀតណាម តាមច្រកកោះរកា ស្រុកពាមជរ ខេត្តព្រៃវែង រួចមកលក់ចែកចាយ នៅរាជធានីភ្នំពេញ ដោយពុំមានលិខិតអនុញ្ញាតិ អ្វីទាំងអស់ ។ រថយន្តទី២ ពាក់ស្លាកលេខ ភ្នំពេញ២ BA-0453 ពណ៍សម្បកឪឡឹក ដឹកស៊ុតសត្វក្រួចចំនួន ដប់ម៉ឺន គ្រាប់ និងស៊ុតសត្វមាន់ ៣០០០គ្រាប់ ដឹកចេញពីប្រទេសវៀតណាម តាមច្រកកោះរកា ស្រុកពាមជរ ខេត្តព្រៃវែង រួចយកទៅចែកចាយក្នុងរាជធានីភ្នំពេញ ដោយពុំមានលិខិតអនុញ្ញាត អ្វីទាំងអស់៕

Loading...