នារីម្នាក់បើកឡិចស៊ីស RX- 400 h សង្ស័យងងុយដេក បុកស៊ុមព្រះភូមិ និងបន្តទៅប៉ះឡានព្រូស
​ដោយ វត្តភ្នំ ម៉ោង 08:54
ថ្ងៃទី1 ខែNovember ឆ្នាំ2023
សន្តិសុខ និងសង្គម

ខណ្ឌបឹងកេងកង ៖ នារីម្នាក់បើក រថយន្តឡិចស៊ីស RX- 400 h សង្ស័យងងុយដេក បានរេចង្កូតទៅបុក ស៊ុមព្រះភូមិ និងបន្តទៅបុករថយន្ត តូយ៉ូតាព្រូស មួយគ្រឿងទៀត រងការខូចខាត បង្កការភ្ញាក់ផ្អើល កាលពីវេលាម៉ោង ១០និង៥៥ នាទីយប់ ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣ នៅត្រង់ចំណុចមុខផ្សារសុវណ្ណា តាមបណ្តោយផ្លូវលេខ២៧១ ស្ថិតក្នុងសង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

មុនកើតហេតុ គេឃើញនារីម្នាក់ បើករថយន្ត ឡិចស៊ីស RX-400h ពណ៌ស មួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 2AE-9979 ធ្វើដំណើរតាមបណ្ដោយ ផ្លូវលេខ២៧១ ក្នុងទិសដៅ ពីត្បូងទៅជើង មកដល់ត្រង់ចំណុចកើតហេតុ សង្ស័យងងុយដេក បានរេចង្កូតមកខាងស្ដាំដៃ ជ្រុលទៅបុកព្រះភូមិ នៅមុខផ្ទះប្រជាពលរដ្ឋ បែករាយប៉ាយ និងបន្តទៅបុករថយន្ត តូយ៉ូតាព្រូស មួយគ្រឿងទៀត ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2BP-0753 ដែលម្ចាស់ចតស្ងៀម លើចិញ្ចើមផ្លូវ បណ្តាលឱ្យរងការខូចខាត ចំហៀងខាងស្ដាំ យ៉ាងដំណំ៕

Loading...