ជិះម៉ូតូលឿនមិនប្រយ័ត្ន ជ្រុលបុករថយន្តកូរ៉េពីក្រោយ របួសធ្ងន់ ២នាក់
​ដោយ វត្តភ្នំ ម៉ោង 14:31
ថ្ងៃទី26 ខែOctober ឆ្នាំ2023
សន្តិសុខ និងសង្គម

ខណ្ឌពោធិ៍សែនជ័យ ៖ បុរស ២នាក់ បានរងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅសង្គ្រោះ នៅមន្ទីរពេទ្យភ្លាមៗ ដោយសារ ជិះម៉ូតូលឿនមិនប្រយ័ត្ន ជ្រុលបុករថយន្តកូរ៉េ ពីក្រោយ កាលពីវេលាម៉ោង ១និង៥០ នាទីរសៀល ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៣ នៅចំណុច មុខក្លោងទ្វារវត្តព្រៃស្ពឺ តាមបណ្តោយផ្លូវជាតិលេខ៣ ភូមិស្រែជំរៅ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

មុនពេលកើតហេតុ គេឃើញរថយន្តកូរ៉េមួយគ្រឿ មិនចាំស្លាកលេខ បើកចេញពីផ្លូវបេតុង ច្រកក្លោងទ្វាវត្តព្រៃស្ពឺ ក្នុងទិសដៅពីកើតទៅលិច មកដល់ផ្លូវជាតិលេខ៣ ក៏បត់ស្តាំទៅជើង ក៏មានម៉ូតូហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលខ ភ្នំពេញ 1TO 0043 បើកតាមបណ្តោយផ្លូវជាតិលេខ៣ ក្នុងទិសដៅពីត្បូងទៅជើង ក្នុងល្បឿនលឿន ជ្រុលបុកគូទរថយន្តពេញទំហឹង បោកផ្ទប់ បណ្តាលឱ្យអ្នកបើកបរ បាក់ជើងម្ខាង ចំណែកអ្នកជិះខាងក្រោយ របួសត្រង់ភ្លៅខាងឆ្វេង បែកសាច់ខ្ទេច ហើយរថយន្ត បានបើកគេចបាត់៕

Loading...