ឡានបុកជាមួយម៉ូតូពេញទំហឹង បណ្ដាលឲ្យបុរសម្នាក់ស្លាប់ ខ្ទេចសាកសព មើលលែងយល់
​ដោយ វត្តភ្នំ ម៉ោង 08:51
ថ្ងៃទី7 ខែMay ឆ្នាំ2024
សន្តិសុខ និងសង្គម

ស្រុកអង្គរជុំ ៖ បុរសជាអ្នកបើកម៉ូតូម្នាក់ ត្រូវរថយន្តបុកចំពីមុខពេញទំហឹង បណ្ដាលឲ្យស្លាប់ ខ្ទេចសាកសព មើលលែងយល់ ពេលកំពុងធ្វើដំណើរ ស្របទិសគ្នា បង្កការភ្ញាក់ផ្អើល នៅវេលាម៉ោង ០៩និង១០ នាទី ថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៤ នៅចំណុចភូមិកប្ដៀក ឃុំគោកដូង ស្រុកអង្គរជុំ ខេត្តសៀមរាប

សមត្ថកិច្ច បានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍នេះ បង្ករដោយ រថយន្តម៉ាក Hyundai Dump ស៊េរីឆ្នាំ២០០១ ប្រភេទបែនធុនធ្ងន់ ពណ៌ស ស្លាកលេខ ព្រះសីហនុ 3A-9828 បានបុកម៉ូតូ ០១គ្រឿង ម៉ាកហុងដាឌ្រីម ស៊េរីឆ្នាំ២០០៨ ធុនសេ១២៥ ពណ៌ខ្មៅ ស្លាកលេខ សៀមរាប 1E-9035។ ករណីនេះ បណ្ដាលឲ្យអ្នកបើកបរម៉ូតូ ឈ្មោះ លេម ណាន ភេទប្រុស អាយុ ៣៥ ឆ្នាំ ទីលំនៅ ភូមិឃុំកើតហេតុខាងលើ ស្លាប់បាត់បង់ជីវិត ចំណែកតៃកុងរថយន្តបានរត់គេចខ្លួនបាត់បន្ទាប់ពីកើតហេតុ៕

Loading...