ឃាត់ខ្លួនបាន ២នាក់ ក្រោយបាញ់តដៃជាមួយសមត្ថកិច្ច ពេលឡោមព័ទ្ធឃាត់ខ្លួនមុខសញ្ញាខ្មាន់កាំភ្លើង
​ដោយ វត្តភ្នំ ម៉ោង 08:59
ថ្ងៃទី8 ខែMay ឆ្នាំ2024
សន្តិសុខ និងសង្គម

ខណ្ឌឫស្សីកែវ ៖ ជនសង្ស័យជាខ្មាន់កាំភ្លើង ក្រោយបាញ់តដៃ អស់ជាច្រើនគ្រាប់ ត្រូវបានកម្លាំងសមត្ថកិច្ច ឡោមព័ទ្ធឃាត់ខ្លួនបានភ្លាមៗ បញ្ជូនទៅស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី កាលពីវេលាម៉ោង ០៦ ល្ងាចថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៤ នៅចំណុចផ្សារសាំហាន់ សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ

សូមបញ្ជាក់ផងដែរ កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ សហការជាមួយកម្លាំង នគរបាលព្រហ្មទណ្ឌ នៃស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ បានឡោមព័ទ្ធទីតាំងមួយកន្លែង ក្បែរនិងផ្សារសាំហាន់ ដើម្បីឃាត់ខ្លួនជនសង្ស័យ តែខ្មាន់កាំភ្លើងបានបាញ់តដៃ ជាមួយនឹងសមត្ថកិច្ចជាច្រើនគ្រាប់ រហូតដល់អស់គ្រាប់ ទើបកម្លាំងសមត្ថកិច្ច ចូលដល់ការឃាត់ខ្លួនខ្មាន់កាំភ្លើង។ គួររំលឹកផងដែរ កាលពីវេលាម៉ោង ១ រំលងអធ្រាត្រ ឈានចូល ថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៤ មានបុរសម្នាក់ បានដកកាំភ្លើងខ្លីបាញ់ជាច្រើនគ្រាប់ ចំយុវជនម្នាក់ បណ្តាលឲ្យរងរបួស ដោយសារខឹងក្មេងៗ លេងឈូសសើចឌឺដង ស្របពេល កំពុងឈ្លោះជាមួយប្រពន្ធ៕

Loading...