ជិះម៉ូតូមិនប្រយ័ត្នបុកគ្នា ដួលបោកនឹងថ្នល់ រងរបួសទាំងសងខាង នៅក្រោមស្ពានអាកាស៧ មករា
​ដោយ វត្តភ្នំ ម៉ោង 08:39
ថ្ងៃទី26 ខែOctober ឆ្នាំ2023
សន្តិសុខ និងសង្គម

ខណ្ឌទួលគោក ៖ បុរសម្នាក់ ជិះម៉ូតូ មិនប្រយ័ត្ន ជ្រុលទៅបុក ជាមួយម៉ូតូមួយគ្រឿងទៀត បណ្តាលឱ្យដួលបោកនឹងថ្នល់ រងរបួសទាំងសងខាង កាលពីវេលាម៉ោង ១២និង១៥ នាទី យប់រំលងអធ្រាត្រ ឈានចូល ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៣ ត្រង់ចំណុចភ្លើងស្តុប ក្រោមស្ពានអាកាស៧ មករា តាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី កែងនឹងផ្លូវលេខ៥៩៨ ស្ថិតក្នុងសង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

មុនកើតហេតុ គេឃើញបុរសម្នាក់ ជិះម៉ូតូហុងដាឌ្រីម សេ១២៥ ស៊េរីឆ្នាំ ២០១៤ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1CP-7972 ធ្វើដំណើរតាមបណ្ដោយផ្លូវលេខ២៧១ ក្នុងទិសដៅពីត្បូងទៅជើង ឆ្លងមកផ្លូវលេខ៥៩៨ លុះមកដល់ត្រង់ចំណុចកើតហេតុ ក៏ជ្រុលទៅបុកប៉ះជាមួយ ម៉ូតូហុងដាឌ្រីមសេ១២៥ ស៊េរីឆ្នាំ ២០២២ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1JP-4956 ជិះដោយនារីម្នាក់ តាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី ក្នុងទិសដៅពីកើតទៅលិច បណ្ដាលឱ្យម៉ូតូទាំងពីរគ្រឿងដួល អូសទៅនឹងថ្នល់ រងការខូចខាតនិងរបួសទាំងពីរនាក់៕

Loading...