ស្រីស្អាតបើកឡាន LAMBORGHINI ទៅបុកម៉ូតូសណ្តោងរ៉ឺមក រើសអេតចាយ របួសធ្ងន់ម្នាក់
​ដោយ វត្តភ្នំ ម៉ោង 09:08
ថ្ងៃទី24 ខែOctober ឆ្នាំ2023
សន្តិសុខ និងសង្គម

ខណ្ឌមានជ័យ ៖ ស្រីស្អាតម្នាក់ បើករថយន្តស៊េរីទំនើបម៉ាក LAMBORGHINI ជ្រុលទៅបុកម៉ូតូសណ្តោងរ៉ឺមក រើសអេតចាយ ពីក្រោយពេញទំហឹង ក្រឡាប់ផ្ងារជើង ចំណែកអ្នកបើករ៉ឺម៉ក រងរបួសធ្ងន់ ត្រូវបានដឹកយកទៅសង្រ្គោះភ្លាមៗ កាលពីវេលាម៉ោង ១១និង៤០ នាទីយប់ ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៣ នៅលើផ្លូវ២៧១ សង្កាត់បឹងទំពុនទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

មុនកើតហេតុគេឃើញបុរសម្នាក់ បានបើកម៉ូតូសណ្ដោងរ៉ឺម៉ក មួយគ្រឿង តាមផ្លូវ២៧១ ក្នុងទិសដៅពីលិចមកកើត លុះមកដល់ចំណុចកើតហេតុ ក៏បានឈប់រ៉ឺម៉ក ដើម្បីរើសសំបកកំប៉ុង និងដបទឹកសុទ្ធ ស្រាប់តែមានស្រីម្នាក់ បើករថយន្តបង្កម៉ាក LAMBORGHINI ពណ៌ក្រហម ពាក់ផ្លាកលេខ ភ្នំពេញ 2BC-5555 មកពីក្រោយ ស្របគ្នាពីលិចមកកើត ក្នុងល្បឿនយ៉ាងលឿន ជ្រុលទៅបុកម៉ូតូសណ្តោងរ៉ឺម៉ក យ៉ាងពេញទំហឹង ប៉ើងក្រឡាប់ ចំណែកបុរសជាអ្នករើសអេតចាយ បានរងរបួសធ្ងន់ ។ ស្រីស្អាតជាអ្នកបើករថយន្តបង្ក បានខលហៅអង្គរក្ស យករថយន្តមួយគ្រឿងទៀត មកដឹកគេចខ្លួន ចេញពីកន្លែងកើតហេតុ បាត់ស្រមោល ហើយអង្គរក្ស ក៏បានគាស់ផ្លាកលេខចេញ ផងដែរ៕

Loading...