សង្ស័យស្រវឹង បើកឡានមែរសឺដេស ជ្រុលទៅបុកម៉ូតូ pcx ពីក្រោយ ធ្លាក់នារីម្នាក់ រងរបួសធ្ងន់
​ដោយ វត្តភ្នំ ម៉ោង 09:38
ថ្ងៃទី23 ខែOctober ឆ្នាំ2023
សន្តិសុខ និងសង្គម

ខណ្ឌទួលគោក ៖ បុរសជនជាតិចិនម្នាក់ សង្ស័យស្រវឹង បើករថយន្ត រេពេញផ្លូវ ជ្រុលទៅបុកម៉ូតូ pcx ពីក្រោយ បណ្ដាលឱ្យនារីម្នាក់ ធ្លាក់ពីលើម៉ូតូរងរបួសធ្ងន់ កាលពីវេលាម៉ោង ១២ និង១០ នាទី យប់រំលងអធ្រាត្រ ឈានចូល ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៣ នៅតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី ខាងកើតស្ពានអាកាស ៧មករា ស្ថិតក្នុងសង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

មុនកើតហេតុ គេឃើញបុរសជនជាតិចិនម្នាក់ បើករថយន្ត ម៉ាកមែរសឺដេស ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2BW-8216 ធ្វើដំណើរពីកើតទៅលិច រេពេញផ្លូវ ក៏ជ្រុលទៅបុកម៉ូតូ pcx ពណ៌ស មួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ1JG-6039 បើកបរដោយបុរសម្នាក់ រួមដំណើរជាមួយ មនុស្សប្រុសស្រី ២នាក់ទៀត ពីក្រោយពេញទំហឹង បណ្តាលឱ្យនារីម្នាក់ ធ្លាក់ពីលើម៉ូតូ បោកទៅនឹងថ្នល់រងរបស់ធ្ងន់។ ភ្លាមនោះរថយន្តបង្ក មិនបានឈប់នោះទេ បានព្យាយាមបើករត់ ចេញពីកន្លែងកើតហេតុ រហូតមកដល់ត្រង់ចំណុចមុខ ក្រុមហ៊ុនប៊ូយ៉ុង ថោន ទើបប្រជាពលរដ្ឋឃាត់បាន និងរាយការណ៍ ជូនសមត្ថកិច្ច៕

Loading...