ឡាន BMW បើកលឿនមិនប្រយ័ត្ន ជ្រុលបុករបាំងថ្មពុះចែកទ្រូងផ្លូវ បែកអស់ជាច្រើនកង់
​ដោយ វត្តភ្នំ ម៉ោង 11:11
ថ្ងៃទី22 ខែOctober ឆ្នាំ2023
សន្តិសុខ និងសង្គម

ខណ្ឌទួលគោក ៖ បុរសម្នាក់ បើករថយន្តម៉ាក BMW លឿនមិនប្រយ័ត្ន ជ្រុលបុករបាំងថ្មពុះចែកទ្រូងផ្លូវ បណ្ដាលឲ្យវៀចនឹងបែក អស់ជាច្រើនកង់ ហើយរថយន្តខូចខាត ទៅមុខលែងរួច កាលពីវេលាម៉ោង ៣និង១៣ នាទី យប់រំលងអធ្រាត្រ ឈានចូល ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៣ នៅក្បែរផ្សារដេប៉ូ តាមបណ្ដោយផ្លូវ ១៨២ កែងនឹងផ្លូវ ២១៩ ស្ថិតក្នុងសង្កាត់ផ្សារដេប៉ូទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

មុនកើតហេតុ គេឃើញបុរសម្នាក់ បើករថយន្តម៉ាក BMW ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2BH-5963 តាមបណ្ដោយផ្លូវ១៨២ ទើសដៅពីលិចទៅកើត ក្នុងល្បឿនលឿន មកដល់កែងនឹងផ្លូវ២១៩ ក៏ជ្រុលចង្កូតទៅបុក របាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹង បណ្ដាលឲ្យបែកអស់ជាច្រើនកង់។ ចំណែករថយន្តបង្ក ខូចខាតផ្នែកខាងមុខយ៉ាងដំណំ ទៅមុខលែងរួច ហើយភ្លាមនោះ គេឃើញអ្នកបើកបរ បានឡើងជិះរថយន្តស៊េរីទំនើបមួយគ្រឿងទៀត ចេញពីកន្លែងកើតហេតុ បាត់ស្រមោល៕

Loading...