ឡានបើកបុកម៉ូតូពីក្រោយអូសជាច្រើនម៉ែត្រ បុរសម្នាក់បាត់បង់ជីវិត ហើយបើករត់បាត់ស្រមោល
​ដោយ វត្តភ្នំ ម៉ោង 09:05
ថ្ងៃទី22 ខែOctober ឆ្នាំ2023
សន្តិសុខ និងសង្គម

ខណ្ឌព្រែកព្នៅ ៖ បុរសម្នាក់ បានបោកក្បាលនឹងផ្លូវ ស្លាប់បាត់បង់ជីវិត ដោយសារ រថយន្តមិនស្គាល់ម៉ាក បើកស្របទិស បុកយ៉ាងពេញទំហឹង អូសជាច្រើនម៉ែត្រ ហើយរថយន្តបង្ក បើករត់គេចបាត់ស្រមោល បង្កការភ្ញាក់ផ្អើល កាលពីវេលាម៉ោង ៩និង២០ នាទីយប់ ថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៣ ត្រង់ចំណុចមុខក្រុមហ៊ុន PK លើមហាវិថីឈ្នះឈ្នះ ស្ថិតក្នុង ភូមិត្រពាំងវែង សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

សមត្ថកិច្ច បានឲ្យដឹងថា សពជនរងគ្រោះមានឈ្មោះ អេង សុខមាន ភេទប្រុស អាយុ ២៦ឆ្នាំ មានទីលំនៅ ក្នុងភូមិពោធិវាល សង្កាត់សួង ក្រុងសួង ខេត្តត្បូងឃ្មុំ ជិះម៉ូតូ ម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1IN-5549 តាមមហាវិថីឈ្នះឈ្នះ ក្នុងទិសដៅពីកើតទៅលិចស្របគ្នា ក៏ត្រូវរថយន្តមួយគ្រឿង មិនចាំម៉ាក បុកចំពីក្រោយពេញទំហឹង អូសជាច្រើនម៉ែត្រ បណ្តាលឲ្យជនរងគ្រោះ ផ្លោងចេញពីម៉ូតូបោកក្បាល នៅហ្នឹងផ្លូវស្លាប់ភ្លាមៗ ហើយរថយន្តបង្ក បានបើករត់គេច បាត់ស្រមោល៕

Loading...