ឃាត់ខ្លួនប្រធាន​ឥណទាន​ធនាគារ​ ABA ​សាខា​បុរី​កីឡា ​ពាក់ព័ន្ធ​ករណី​បន្លំ​ឯក​សារ ដក​លុយ​ធនាគារ
​ដោយ វត្តភ្នំ ម៉ោង 09:16
ថ្ងៃទី10 ខែOctober ឆ្នាំ2023
សន្តិសុខ និងសង្គម

រាជធានី​ភ្នំពេញ ៖ ស្ត្រី​ម្នាក់​ជា​ប្រធាន​ឥណទាន​ធនាគារ​ ABA ​សាខា​បុរី​កីឡា ត្រូវ​បាន​ត្រូវ​បាន​ កម្លាំង​អធិការដ្ឋាន ​នគរបាល​ខណ្ឌ ​៧​មក​រា​ ​ឃាត់ខ្លួន ​ពាក់ព័ន្ធ​ករណី​បន្លំ​ឯក​សារ ដក​លុយ​ធនាគារ ​ABA ជាង ២៧ម៉ឺនដុល្លា វេលា​ម៉ោង​ ១៤និង​០៦ ​នាទី ​ថ្ងៃ​ទី​០៩ ខែតុលា ឆ្នាំ​២០២៣ ស្ថិត​នៅ​ចំណុច​ធនាគារ​ABA​បុរី​កីឡា ផ្លូវ​១៦៩ កែង​១៣៤ ភូមិ​១២ សង្កាត់​វាលវង់ ខណ្ឌ​៧​មក​រា រាជធានី​ភ្នំពេញ ។

សមត្ថកិច្ច បានឲ្យដឹងថា ​ជន​រង​គ្រោះ ជាម្ចាស់បណ្តឹង ​ឈ្មោះ ​គ្រេង សុខ​ជាតា ភេទ​ស្រី អាយុ​ ៣១​ឆ្នាំ ជា​បុគ្គលិក​ធនាគារ​ ABA​ សាខា​បុរី​កីឡា ជាអ្នកតំណាងអោយ ធនាគារ ABA ស្នាក់​នៅ​សង្កាត់​អូរ​ប្ញ​ស្សី​ទី​៤ ខណ្ឌ​៧​មក​រា រាជធានី​ភ្នំពេញ ។ ដោយឡែក​ជនសង្ស័យ​ឈ្មោះ សារ សុ​គ​ន្ធី ភេទ​ស្រី អាយុ​ ៣៤​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ ​ជា​ប្រធាន​ឥណទាន ​ធនាគារ​ ABA ​សាខា​បុរី​កីឡា មាន​ទីលំនៅ ​បន្ទប់​លេខ​១២C ជាន់​ទី​១២ ខុន​ដូរ​រ៉ូ​យ៉ា​ល់​ផាក ​សង្កាត់​បឹង​កក់​ទី​២ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ ។

សម្រាប់​វត្ថុ​តាង​ចាប់​យក​មាន​ដូច​ជា កិច្ចសន្យា​សង​ប្រាក់ ​៩០,៣៧៦,៩៤​ ចំនួន​ ១​សន្លឹក​ ​(​ថតចំលង​) ចុះ​ថ្ងៃ​ទី​០៦ ខែតុលា ឆ្នាំ​២០២៣, លិខិត​ទទួលស្គាល់​ប្រាក់ ​ដែល​ដក​​ពី​ធនាគារ​ ០១​សន្លឹក​ (​ថត​ចំលង​) ចុះ​ថ្ងៃ​ទី​០៩ ខែតុលា ឆ្នាំ​២០២៣, របាយការណ៍​គណនេយ្យ​ចំនួន ​៥​សន្លឹក (​ថតចំលង​)​។ សម្ភារ​បាត់បង់​៖ ប្រាក់​ចំនួន ​២៧០,៣៧៦,៩៤ (​ម្ភៃ​ប្រាំពី​ម៉ឺន​បី​រយ​ចិត្តសិប​ប្រាំមួយ​នឹង​កៅ​បួន​សេន​) ​។ បច្ចុប្បន្ន ជនសង្ស័យ​កំពុង​ឃាត់ខ្លួន​ នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​៧​មក​រា ដើម្បី​កសាង​សំ​ណុំ​រឿង​​ បញ្ជូន​ទៅ​សាលាដំបូង​ រាជធានី​ភ្នំពេញ​ចាត់ការ​តាម​នីតិវិធី​ច្បាប់៕

Loading...