ក្រុងស្ទឹងត្រែង ៖ នារីជាមន្ត្រីនគរបាល ពាក់សក្តិ២ បម្រើការងារនៅអធិការដ្ឋាន នគរបាល ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង ដែលបានធ្វើអត្តឃាត ដោយលោតទឹក ពីលើស្ពានសេកុង លិចបាត់ក្នុងទន្លេ បង្កការភ្ញាក់ផ្អើល កាលពីរសៀលម៉ោង ២និង១៥ នាទី ថ្ងៃទី១៥ ឧសភា ២០២៤ ស្ថិតនៅស្ពាន មិត្តភាព កម្ពុជា-ចិន ឬស្ពានសេកុង ក្នុងភូមិស្រែពោធិ៍ សង្កាត់ស្រះឫស្សី ក្រុងស្ទឹងត្រែង រកឃើញសពហើយ នៅព្រឹកថ្ងៃទី ១៦ ឧសភា ២០២៤ ។
នារីដែលគិតខ្លី មានឈ្មោះ អាយ សុធារ៉ា អាយុជាង ៣០ឆ្នាំ ឋានៈជាអនុសេនីយ៍ទោ នាយរងផ្នែកស្ថិតិប្រជាជន ក្រុងស្ទឹងត្រែង ត្រូវបានផ្នែកចរាចរណ៍ ស្នើមកជួយការងារ .. មានទីលំនៅ ភូមិរាជានុកូល សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង ។ មុនពេលកើតហេតុ នាងបានជិះរថយន្ត ម៉ាកកាមរី ពណ៌ទឹកប្រាក់ មកដល់កណ្ដាលស្ពាន ក៏បានចុះពីលើរថយន្ត ហើយលោត ទម្លាក់ខ្លួនទៅក្នុងទឹក អត់មាននិយាយអ្វី មួយម៉ាត់សោះ។ ចំពោះមូលហេតុ អ្នកខ្លះបានបង្ហើបថា ទំនងជាមានវិបត្តិក្នុងគ្រួសារ ធ្វើឲ្យឈឺចាប់ខ្លាំង រហូតបញ្ចប់ជីវិត បែបនេះ៕