ឡានព្រូស បើកបុកជាមួយម៉ូតូសណ្តោងរ៉ឺម៉ក ដឹកផ្លែឈើ កំពុងបើកឆ្លងផ្លូវ ស្ត្រីម្នាក់បាត់បង់ជីវិត
​ដោយ វត្តភ្នំ ម៉ោង 10:52
ថ្ងៃទី20 ខែMay ឆ្នាំ2024
សន្តិសុខ និងសង្គម

ខណ្ឌដង្កោ ៖ ស្ត្រីអ្នកលក់ផ្លែឈើម្នាក់ បានស្លាប់ភ្លាមៗនៅកន្លែង ដោយសារ រថយន្តបើកបុកជាមួយ ម៉ូតូសណ្តោងរ៉ឺម៉ក ដឹកផ្លែឈើ កំពុងបើកឆ្លងផ្លូវ កាលពីម៉ោង ១០និង៥០ នាទីយប់ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៤ ស្ថិតនៅតាមផ្លូវជាតិលេខ២ ក្នុងភូមិក្រាំងស្វាយ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ

សមត្ថកិច្ចបានឲ្យដឹងថា ស្ត្រីដែលស្លាប់ មានឈ្មោះ ឆេង ងីម អាយុ ៤៧ឆ្នាំ មុខរបរលក់ផ្លែឈើ មានទីលំនៅភូមិ១ សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក រាជធានីភ្នំពេញ ជាអ្នកបើកម៉ូតូសណ្តោងរ៉ឺម៉ក ។ មុនពេលកើតហេតុ ជនរងគ្រោះ បើកម៉ូតូសណ្តោងរ៉ឺម៉ក ដឹកផ្លែឈើ ពីជើងទៅត្បូង ដល់ចំណុចកើតហេតុ បត់ឆ្វេងឆ្លងផ្លូវមិនប្រយ័ត្ន ស្រាប់តែមានរថយន្ត ម៉ាក តូយ៉ូតា ព្រូស ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2BN-6144 កំពុងបើកពីត្បូងទៅជើង ជាន់ហ្វ្រាំងមិនទាន់ ជ្រុលបុក បណ្តាលឱ្យស្លាប់ស្ត្រីម្នាក់ ចំណែកអ្នកបើកបររថយន្ត បានចុះគេចខ្លួនបាត់៕

Loading...