ទៅទារលុយ ៣៦ ម៉ឺនរៀល ជាថ្លៃពលកម្មរបស់ប្តី ត្រូវជាងដែកកាប់បាត់បង់ជីវិត
​ដោយ វត្តភ្នំ ម៉ោង 09:05
ថ្ងៃទី20 ខែMay ឆ្នាំ2024
សន្តិសុខ និងសង្គម

ស្រុកស្អាង ៖ គួរឲ្យរន្ធត់ណាស់ ស្ត្រីម្នាក់ឈ្មោះ ហាន មី អាយុ ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ មានទីលំនៅ ភូមិពោធិ៍លើ ឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្ដាល ត្រូវបុរសឈ្មោះ ឡុង ឈាវ អាយុ ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាងដែក យកកាំបិតផ្គាប់ កាប់បាត់បង់ជីវិត កាលពីម៉ោង ៥:៣៥ នាទីល្ងាច ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៤ នៅចំណុច ផ្ទះជនសង្ស័យ នៅភូមិពោធិ៍លើ ឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្តាល។

តាមដំណើររឿង ជនរងគ្រោះ បានទៅផ្ទះជនសង្ស័យ ដើម្បីទារលុយ ដែលកន្លងមកប្តីរបស់គាត់ បានធ្វើការងារជាងដែក ជាមួយជនសង្ស័យ ចំនួន ៣៦មុឺនរៀល ។ តែជនសង្ស័យឆ្លើយថា មិនទាន់មានលុយទេ ចាំបើកប្រាក់ខែសិន ពេលនោះក៏បាន ទាក់ពាក្យសម្តីគ្នាហើយជនសង្ស័យ ក៍បានយកកាំបិតផ្គាក់ មកកាប់ជនរងគ្រោះ ត្រូវចំសៀតផ្កា បណ្តាលអោយស្លាប់ រួចជនសង្ស័យ បានជិះម៉ូតូគប់ជ្រុង គេចខ្លួនបាត់ស្រមោល ។

Loading...