បង្ក្រាបទីតាំងក្លិបខារ៉ាអូខេ ដែលបន្លំប្រើប្រាស់គ្រឿងញៀន យីហោ BOEING ឃាត់ខ្លួនបាន ៩១ នាក់
​ដោយ វត្តភ្នំ ម៉ោង 08:56
ថ្ងៃទី10 ខែOctober ឆ្នាំ2023
សន្តិសុខ និងសង្គម

រាជធានីភ្នំពេញ ៖ កម្លាំងជំនាញមន្ទីរប្រឆាំងគ្រឿងញៀន បានសហការជាមួយ នគរបាលស្នងការដ្ឋាន រាជធានីភ្នំពេញ បានបង្ក្រាបទីតាំងក្លិបខារ៉ាអូខេ ដែលបន្លំចែកចាយ ប្រើប្រាស់គ្រឿងញៀន យីហោ BOEING កណ្ដាលសួន កាលពីយប់ថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៣ នៅសង្កាត់ចតុមុខ ខណ្ឌដូនពេញ ឃាត់ខ្លួនជនសង្ស័យ ជាជនបរទេសចំនួន ៩១នាក់ និងថ្នាំញៀនប្រមាណ ៥គីឡូក្រាម។

ប្រតិបត្តិការចុះបង្ក្រាបនេះ បានឃាត់ខ្លួន ជនសង្ស័យចំនួន ៩១នាក់ ក្នុងនោះស្រី ៣៩នាក់ មានជនជាតិចិន វៀតណាម សិង្ហបុរី នេប៉ាល់ និងហ្វីលីពីន យកមកសាកសួរ។ ចំពោះវត្ថុតាង ដែលរកឃើញរួមមាន សារធាតុញៀនជាច្រើនប្រភេទ មានទម្ងន់ប្រមាណ ៥គីឡូក្រាម និងសម្ភារសម្រាប់ប្រើប្រាស់គ្រឿងញៀន មួយចំនួន។ បច្ចុប្បន្នសមត្ថកិច្ច នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន កំពុងសាកសួរ ធ្វើតេស្តរកសារធាតុញៀនលើជនសង្ស័យទាំងអស់ ដើម្បីស្រាវជ្រាវបង្ក្រាប មេខ្លោង អ្នកជូញដូរ អ្នកញៀនគ្រឿងញៀន និងកសាងសំណុំរឿង ប្រមូលភស្តុតាងបញ្ជូនទៅតុលាការ ចាត់ការតាមច្បាប់៕

Loading...