ឡានតាកូម៉ា បុកជាមួយម៉ូតូ ហុងដា ស្លាប់ ២នាក់ របួសធ្ងន់ម្នាក់ តៃកុងដាក់មេប្រូចបាត់ស្រមោល
​ដោយ វត្តភ្នំ ម៉ោង 10:15
ថ្ងៃទី8 ខែOctober ឆ្នាំ2023
សន្តិសុខ និងសង្គម

ស្រុកស្វាយជ្រំ ៖ បុរស ២នាក់បានស្លាប់ និងរងរបួសធ្ងន់ម្នាក់ ដោយសាររថយន្ត ម៉ាកតាកូម៉ា ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ​ ភ្នំពេញ ២AE-៤២៧៣ បុកជាមួយម៉ូតូ ហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1H-6089 ពេញទំហឹងផ្អើល កាលពីវេលាម៉ោង ៩និង៤៥ នាទីយប់ ថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៣ លើផ្លូវជាតិលេខ១ ចន្លោះគីឡូម៉ែត្រ លេខ១០៩-១១០ ចំណុចភូមិ ត្របែកប្រហោង ឃុំតាសួស ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ហើយអ្នកបើករថយន្ត បានគេចខ្លួន បាត់ស្រមោល៕

សមត្ថកិច្ច បានអោយដឹងថា ជនរងគ្រោះដែលស្លាប់ មានឈ្មោះ ងិន ពៅ ភេទប្រុស អាយុ ១៦ឆ្នាំ មុខរបរកសិករ និងឈ្មោះ យាទ បញ្ញា អាយុ ១៥ឆ្នាំ មុខរបរកសិករ មានទីលំនៅ ភូមិព្រែកទប់ ឃុំស្វាយជ្រំ  ស្រុកស្វាយជ្រំ រីឯអ្នករងរបួសធ្ងន់ មានឈ្មោះ ប៊ុន ណេត  អាយុ ១៦ឆ្នាំ មុខរបរកសិករ មានទីលំនៅ ភូមិត្របែកប្រហោង ឃុំតាសួស ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង  ត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែក ខេត្តស្វាយរៀង៕

Loading...