បើកឡាន DEFENDER​ លឿនមិនប្រយ័ត្ន ទៅបុកឡានស្ទូច និងម៉ូតូ ខូចខាតយ៉ាងដំណំ
​ដោយ វត្តភ្នំ ម៉ោង 11:50
ថ្ងៃទី6 ខែOctober ឆ្នាំ2023
សន្តិសុខ និងសង្គម

ខណ្ឌបឹងកេងកង ៖​ នារីម្នាក់បើករថយន្ត លឿនមិនប្រយ័ត្ន ជ្រុលទៅបុករថយន្តស្ទូច និងម៉ូតូមួយគ្រឿងទៀត រងការខូចខាតយ៉ាងដំណំ កាលពីវេលាម៉ោង ១២និង៣០ នាទី រំលងអធ្រាត្រ​ ឈានចូលថ្ងៃទី៦​ ខែតុលា​ ឆ្នាំ២០២៣​ នៅចំណុចភ្លើងស្តុបបូកគោ​ តាមបណ្តោយផ្លូវម៉ៅសេទុង​ កែងផ្លូវព្រះមុនីវង្ស​ ស្ថិតក្នុងសង្កាត់បឹងត្របែក​ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។

មុនពេលកើតហេតុ គេឃើញបុរសម្នាក់ ជិះម៉ូតូតាមផ្លូវព្រះមុនីវង្ស ស្របជាមួយរថយន្តស្ទូច ក្នុងទិសដៅពីត្បូងទៅជើង ក៏បត់ឆ្វេងឆ្ពោះទៅផ្លូវម៉ៅសេទុង ស្រាប់តែមានរថយន្តម៉ាក DEFENDER​ ពណ៌ខ្មៅ​  ពាក់ស្លាកលេខ កម្ពុជា CSL 9889 បើកដោយនារីម្នាក់ តាមបណ្តោយផ្លូវម៉ៅសេទុង ក្នុងទិសដៅពីលិចទៅកើត ក្នុងល្បឿនលឿន ក៏បានបុកពីចំហៀង រថយន្តស្ទូច និងម៉ូតូ បណ្តាលឱ្យម្ចាស់ម៉ូតូរបួសស្រាល ចំណែករថយន្តទាំង ២គ្រឿង រងការខូចខាត យ៉ាងដំណំ៕

Loading...