ខឹងទៅដាក់បណ្តឹងសុំលែងលះ អារកសម្លាប់ប្រពន្ធ និងកូនស្រី អាយុ ២ ឆ្នាំ នៅក្នុងបន្ទប់ដេក
​ដោយ វត្តភ្នំ ម៉ោង 09:21
ថ្ងៃទី6 ខែOctober ឆ្នាំ2023
សន្តិសុខ និងសង្គម

ស្រុកកណ្តាលស្តឹង ៖ ស្ត្រីម្នាក់ នឹងកូនស្រីអាយុ ២ឆ្នាំម្នាក់ ត្រូវបានប្រទះឃើញ ស្លាប់នៅក្នុងថ្លុកឈាម ក្នុងបន្ទប់ដេក ដែលគេសង្ស័យថា អំពើឃាតកម្មនេះ ប្រព្រឹត្តដោយប្តីនិងឪពុក បង្កការភ្ញាក់ផ្អើល នៅព្រឹកថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៣ ស្ថិតនៅចំណុច ភូមិពោធិ៍ស្មាត ឃុំជើងកើប ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល

មេប៉ុស្តិ៍រដ្ឋបាលឃុំជើងកើប បានឲ្យដឹងថា មុនពេលកើតហេតុ កាលពីម្សិលមិញ ស្ត្រីរងគ្រោះ ត្រូវជាប្រពន្ធ បានទៅដាក់ពាក្យសុំលែងលះគ្នា នៅសាលាឃុំ ប៉ុន្តែមន្ត្រីសាលាឃុំជាប់រវល់ ក៏បានត្រឡប់មកផ្ទះវិញ ។ ទើបនៅព្រឹកថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៣ សាកសពប្រពន្ធនឹងកូន ត្រូវបានគេប្រទះឃើញ ស្លាប់ក្នុងថ្លុកឈាម ហើយជនដៃដល់ ជាប្ដីនិងជាឪពុក បានរត់គេចខ្លួនបាត់។

មូលហេតុ នៃអំពើឃាតកម្មនេះ ដោយសារខឹងប្រពន្ធសុំលែង ប្តីអារកសម្លាប់ប្រពន្ធ និងកូនស្រីអាយុ ២ឆ្នាំ។ សមត្ថកិច្ចអាជ្ញាធរមូលដ្ឋាន ក បានចុះទៅកន្លែងកើតហេតុ ដើម្បីធ្វើការពិនិត្យ កោសល្យវិច្ច័យ សាកសព និងកំពុងតាមប្រមាញ់ ជនដៃដល់ជាឃាតករ ដែលកំពុងរត់គេចខ្លួន៕

Loading...