ឡានដឹកស្ករបុកឡាននិងម៉ូតូ ក្រឡាប់សង្កត់អ្នកជិះម៉ូតូ ស្លាប់ ២នាក់
​ដោយ វត្តភ្នំ ម៉ោង 10:07
ថ្ងៃទី5 ខែOctober ឆ្នាំ2023
សន្តិសុខ និងសង្គម

ស្រុកអូរជ្រៅ ៖ បុរស ២នាក់ បានបាត់បង់ជីវិត និង ៣នាក់ទៀតរងរបួស ដោយសាររថយន្តធុនធំដឹកស្ករស បើកមិនប្រយ័ត្ន រេចង្កូតទៅបុករះរថយន្ត និងម៉ូតូរួចក្រឡាប់សង្កត់ អ្នកចិហម៉ូតូ នៅល្ងាច ថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២៣ តាមបណ្តោយផ្លូវជាតិលេខ៥ស្ថិតក្នុងភូមិកូប ឃុំកូប ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ

មុនដំបូង ឃើញម៉ូតូហុងដាឌ្រីម ជិះគ្នា ២នាក់ ជាបុរស និងរថយន្តកាមរីបាឡែន ពាក់ផ្លាកលេខ ភ្នំពេញ 2AL.5063 បានបើកបរស្របទិសគ្នា ពីកើតទៅលិច ហើយមានរថយន្តធុនធំ ដឹកស្ករសពេញ បើកបរតាមផ្លូវជាតិលេខ៥ ក្នុងទិសដៅពីលិចទៅកើត ក៏រេចង្កូតទៅខាងឆ្វេងដៃ បុករះរថយន្តនិងម៉ូតូ បណ្តាលឱ្យក្រឡាប់សង្កត់ អ្នកជិះម៉ូតូស្លាប់ ២នាក់ ចំណែកអ្នកបើកបររថយន្តបង្កហេតុ អ្នករួមដំណើររងរបួស ៣នាក់ មានក្មេងម្នាក់ ត្រូវបានសង្គ្រោះ។

Loading...