ឃាត់ខ្លួនក្មេងទំនើង ៤នាក់ ដែលគប់ផាវនិងដុំថ្មចូលផ្ទះ កោសជប់ម៉ាស្សា
​ដោយ វត្តភ្នំ ម៉ោង 09:27
ថ្ងៃទី5 ខែOctober ឆ្នាំ2023
សន្តិសុខ និងសង្គម

ស្រុកអង្គស្នួល ៖ ក្មេងទំនើង ៤នាក់ ក្នុងចំណោមបក្ខពួក ៨នាក់ ត្រូវបាននគរបាលស្រុកអង្គស្នួល ចាប់ខ្លួន បន្ទាប់ពីអុចផាវ គប់ចូលក្នុងទីតាំង កោសជប់ម៉ាស្សា បង្កជាជម្លោះ ហើយយកដុំថ្មគប់ចូលបន្ថែមទៀត បណ្ដាលឲ្យខូចខាត សម្ភារៈមួយចំនួន វេលាម៉ោង ០១និង៤០ នាទី រំលងអធ្រាត្រ​ ថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៣ ចំណុចនៅផ្ទះជនរងគ្រោះ ភូមិរកាធំ ឃុំបែកចាន​ ស្រុកអង្គស្នួល ខេត្តកណ្តាល។

សមត្ថកិច្ច បានឲ្យដឹងថា ជនរងគ្រោះចំនួន ០២នាក់ ១-ឈ្មោះ​ អុឹម ណារី ភេទស្រី អាយុ ៤៣ឆ្នាំ​ ជនជាតិខ្មែរ​ មុខរបរបើកកន្លែងម៉ាស្សា ស្នាក់នៅភូមិរកាធំ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្ដាល។ ២-ឈ្មោះ អុឹម សីហា ភេទប្រុស អាយុ ៤០ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងសំណង់ ស្នាក់នៅភូមិរកាធំ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្ដាល ។

ចំណែកជនសង្ស័យ​ ០៨នាក់​ ប្រុស​ ឃាត់​ខ្លួន​០៤នាក់​ ១-ឈ្មោះ​ ហៀង លីហួ ភេទប្រុស​ អាយុ ១៦ឆ្នាំ​ ជនជាតិខ្មែរ​ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិព្រៃបឹង ឃុំបែកចាន ស្រុកអង្គស្នួល​ ខេត្ដកណ្ដាល​ (ឃាត់ខ្លួន)​ ។ ២-ឈ្មោះ រិន ដានិ ភេទប្រុស អាយុ ១៥ឆ្នាំ​ ជនជាតិខ្មែរ​ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិពងទឹក ឃុំបែកចាន ស្រុកអង្គស្នួល​ ខេត្តកណ្ដាល​ (ឃាត់ខ្លួន)។
៣-ឈ្មោះ​ តុប ចិន្ដា ហៅក្រិន ភេទប្រុស អាយុ ១៨ឆ្នាំ​ ជនជាតិខ្មែរ​ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិត្រពាំងខ្ទឹម ឃុំក្រាំងម្កាក់​ ​ស្រុកអង្គស្នួល​ ​ខេត្តកណ្ដាល​ (ឃាត់ខ្លួន)។ ៤-ឈ្មោះ​ យ៉ាង ពៅសុវណ្ណារិទ្ធ ភេទប្រុស អាយុ ១៥ឆ្នាំ​ ជនជាតិខ្មែរ​ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិត្រពាំងក្រពេី​ ឃុំក្រាំងម្កាក់​ ស្រុកអង្គស្នួល​ ខេត្តកណ្ដាល​ (ឃាត់ខ្លួន) រីឯ៤នាក់ទៀតរត់គេចខ្លួន៕

Loading...