ស្រវឹងស្រាជិះម៉ូតូបញ្ច្រាសផ្លូវ ទៅបុកម៉ូតូស្កូបពី ស្លាប់បុរសម្នាក់ ពេលបញ្ជូនដល់ពេទ្យ
​ដោយ វត្តភ្នំ ម៉ោង 10:51
ថ្ងៃទី4 ខែOctober ឆ្នាំ2023
សន្តិសុខ និងសង្គម

ខណ្ឌសែនសុខ ៖ យុវជនម្នាក់បានស្លាប់ ពេលបញ្ជូនទៅសង្គ្រោះ នៅមន្ទីរពេទ្យ ដោយសារជិះ ម៉ូតូហុងដាស្គូបពី ត្រូវបានបុរសពីរនាក់ស្រវឹងស្រា ជិះម៉ូតូសង់ប៊ិច បញ្ច្រាសផ្លូវ ទៅបុកពេញទំហឹង កាលពីវេលាម៉ោង ៩និង ២២ នាទីយប់ថ្ងៃទី ៣ ខែតុលាឆ្នាំ២០២៣ នៅតាមបណ្ដោយផ្លូវ សហព័ន្ធរុស្ស៊ី ត្រង់ចំណុច មុខក្រុមហ៊ុន ប៊ូយ៉ុង ថោន ស្ថិតនៅក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

សពជនរងគ្រោះ មានឈ្មោះ សុខ ហាន់ ភេទប្រុស អាយុ ១៧ឆ្នាំ មុខរបរ សិស្សថ្នាក់ទី ១០ នៅវិទ្យាល័យ សន្ធរម៉ុក ជិះម៉ូតូម្នាក់ឯង ម៉ាកហុងដាស្គូបពី ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1HZ-2042 តាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី ក្នុងទិសដៅពីលិចទៅកើត ក៏មានបុរសពីរនាក់ ជិះម៉ូតូហុងដាសង់ប៊ិច ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពត 1E-6415 ធ្វើដំណើរ បញ្ច្រាសទិសដៅគ្នា ពីកើតទៅលិច បញ្ច្រាសផ្លូវចរាចរណ៍ ក៏ជ្រុលទៅបុកម៉ូតូស្គូបពី ពេញទំហឹង បណ្ដាលឱ្យភាគីម៉ូតូស្គូបពី ដួលបោកទៅនឹងថ្នល់ រងរបស់ធ្ងន់ និងបានស្លាប់ ពេលបញ្ជូនដល់មន្ទីរពេទ្យ៕

Loading...