កំពុងឈប់ស្តុប វត្តចាក់អង្រែក្រោម ត្រូវឡាន ហាយឡេនឌ័រ បុកផ្ទប់ខូចខាត ៣គ្រឿង
​ដោយ វត្តភ្នំ ម៉ោង 10:50
ថ្ងៃទី2 ខែOctober ឆ្នាំ2023
សន្តិសុខ និងសង្គម

ខណ្ឌមានជ័យ ៖ រថយន្តម៉ាក តូយ៉ូតាព្រូស មួយគ្រឿង និងរថយន្តម៉ាក Ford Territor មួយគ្រឿងទៀតកំពុងឈប់ស្តុប វត្តចាក់អង្រែក្រោម ស្រាប់តែត្រូវរថយន្តម៉ាក ហាយឡេនឌ័រ បើកមកពីក្រោយ បុករុញបន្តគ្នា រងការខូចខាត ចំនួន ០៣គ្រឿង កាលពីវេលាម៉ោង ៨និង២០ នាទីយប់ ថ្ងៃទី១ ខែតុលា ឆ្នាំ២០២៣ នៅតាមបណ្ដោយ ផ្លូវជាតិលេខ២ ត្រង់ចំណុចមុខ វត្តចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

មុនពេលកើតហេតុ គេឃើញរថយន្ត ចំនួន ០២គ្រឿង គឺរថយន្តម៉ាក ព្រូស ពណ៌ទឹកប្រាក់ ពាក់ផ្លាកលេខភ្នំពេញ 2AX-2343 និងរថយន្តម៉ាក Ford Territor ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2BP-6242 បានឈប់ស្តុប លើផ្លូវជាតិលេខ២ រងចាំបត់ឆ្វេង ស្រាប់តែមានរថយន្តម៉ាក ហាយឡេនឌ័រ ពណ៌ទឹកប្រាក់ ពាក់ផ្លាកលេខ ភ្នំពេញ 2AS-7344 បើកតាមផ្លូវជាតិលេខ២ ទិសដៅពីត្បូងមកជើង ក្នុងល្បឿនលឿន បុករថយន្តម៉ាក Ford Territor និងបន្តរុញទៅបុក រថយន្តព្រូស ដែលកំពុងឈប់ស្តុប រងការខូចខាតយ៉ាងដំណំ៕

Loading...