ឡានព្រូសបុកគ្នា កំពុងឆ្លងផ្លូវ ខ្ទាតទៅបុករបងដែក បាក់ជាច្រើនផ្ទាំង
​ដោយ វត្តភ្នំ ម៉ោង 10:50
ថ្ងៃទី1 ខែOctober ឆ្នាំ2023
សន្តិសុខ និងសង្គម

ខណ្ឌសែនសុខ ៖ រថយន្តម៉ាក តូយ៉ូតាព្រូស បើកក្នុងល្បឿនលឿន បានជ្រុលទៅបុក រថយន្តម៉ាក ព្រូស មួយគ្រឿងទៀត ដែលកំពុងបើកឆ្លងផ្លូវ ចំពាក់កណ្ដាលពេញទំហឹង រងការខូចខាត យ៉ាងដំណំ និងបណ្ដាលឱ្យ រថយន្តមួយគ្រឿង រេចង្កូតទៅបុករបងដែក បាក់ជាច្រើនផ្ទាំង កាលពីវេលាម៉ោង ១២និង៣០ នាទី រំលងអធ្រាត្រ ឈានចូល ថ្ងៃទី០១ ខែតុលា ឆ្នាំ២០២៣ នៅចំណុចក្បែរ អគ្គិសនីកម្ពុជា ស្ថិតនៅតាមបណ្ដោយ ផ្លូវបេតុង ក្នុងសង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ ។

មុនពេលកើតហេតុ គេឃើញរថយន្តម៉ាក ព្រូស ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 2BV-7743 បើកដោយបុរសម្នាក់ ចេញពីផ្លូវបេតុង ក្នុងបុរីមួយកន្លែង ក្នុងទិសដៅ ពីត្បូងទៅជើង យ៉ាងលឿន លុះមកដល់ចំណុចកើតហេតុ ក៏បានបើកឆ្លងផ្លូវ ដល់ពាក់កណ្ដាលផ្លូវ ស្រាប់តែមាន រថយន្តម៉ាក ព្រូស មួយគ្រឿងទៀត ពណ៌ទឹកប្រាក់ ពាក់ផ្លាកលេខ ភ្នំពេញ 2X-9212 បើកតាមបណ្តោយផ្លូវបេតុង ទិសដៅ ពីកើតមកលិច ក្នុងល្បឿនយ៉ាងលឿន ជ្រុលទៅបុករថយន្តព្រូស ពណ៌ខ្មៅ ចំពាក់កណ្ដាលពេញទំហឹង រេចង្កូតទៅបុករបងដែក ផ្ទះប្រជាពលរដ្ឋ រងការខូចខាតជាច្រើនផ្ទាំង៕

Loading...