ជិះម៉ូតូលឿនមិនប្រយ័ត្ន ជ្រុលទៅបុកសត្វគោ មួយហ្វូងកំពុងតែដើរឆ្លងផ្លូវ ដួលបោកក្បាលស្លាប់
​ដោយ វត្តភ្នំ ម៉ោង 09:04
ថ្ងៃទី1 ខែOctober ឆ្នាំ2023
សន្តិសុខ និងសង្គម

ខណ្ឌដង្កោ ៖ បុរសម្នាក់ បានបាត់បង់ជីវិត ដោយសារ ជិះម៉ូតូលឿនមិនប្រយ័ត្ន ជ្រុលទៅបុកសត្វគោ មួយហ្វូងកំពុងតែដើរឆ្លងផ្លូវ ហើយកូនគោមួយក្បាល ក៏ងាប់នៅនឹងកន្លែងផងដែរ កាលពីវេលាម៉ោង ១១និង ១០ នាទីយប់ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣ នៅតាមបណ្ដោយផ្លូវ ៥០ ម៉ែត្រស្ថិតនៅ ភូមិព្រែកប្រណាក សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ។

មុនពេលកើតហេតុ មានរថយន្តមួយគ្រឿង មិនចាំម៉ាក បានធ្វើដំណើរ តាមបណ្ដោយផ្លូវ ៥០ម៉ែត្រ ក្នុង ទិសដៅពីលិចទៅកើត ក៏បានបង្អង់ល្បឿន ឱ្យសត្វគោដើរឆ្លងផ្លូវ ពេលនោះ ជនរងគ្រោះខាងលើ បានជិះម៉ូតូ ម៉ាក KING ពណ៌ខ្មៅពាក់ផ្លាកលេខ ភ្នំពេញ 1KG- 6201 តាមបណ្ដោយផ្លូវ ៥០ម៉ែត្រក្នុងទិសដៅ ពីកើតទៅលិច ក្នុងល្បឿនលឿន និងមិនប្រយ័ត្ន ក៏ជ្រុលទៅបុកហ្វូងគោ កំពុងតែដើរឆ្លងផ្លូវ បណ្ដាលឱ្យគោមួយក្បាល ងាប់នៅនឹងកន្លែង ចំណែកបុរសជាអ្នកជិះម៉ូតូ ដួលបោកក្បាលនឹងថ្នល់ ស្លាប់ក្នុងថ្លុកឈាម៕

Loading...