មកពីសុំច្បាប់ នៅកន្លែងការងារ មកដល់បន្ទប់ជួលវិញ ប្រទះឃើញប្រពន្ធ ដេកស្លាប់ក្នុងអង្រឹង
​ដោយ វត្តភ្នំ ម៉ោង 14:14
ថ្ងៃទី29 ខែSeptember ឆ្នាំ2023
សន្តិសុខ និងសង្គម

ខណ្ឌពោធិ៍សែនជ័យ ៖ ស្ត្រីម្នាក់ រៀបចំខោអាវ បម្រុងទៅស្រុក ពេលដែលបុរសជាប្តីរ ចេញទៅសុំច្បាប់ នៅកន្លែងការងារ លុះមកដល់បន្ទប់ជួលវិញ ប្រទះឃើញប្រពន្ធ ដេកស្លាប់ក្នុងអង្រឹង បង្កការភ្ញាក់ផ្អើល កាលពីវេលាម៉ោង ៧ ព្រឹក ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៣ នៅបន្ទប់ជួលលេខB13 ផ្លូវលំ ភូមិត្រពាំងជ្រៃ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

បើតាមក្រុមគ្រួសារ បានឱ្យដឹងថា ស្ត្រីខាងលើ មានជំងឺប្រចាំកាយ ប្តីនាំទៅមន្ទីរពេទ្យ រួចក៏វិលមកបន្ទប់ជួលវិញ ដោយអាការៈជំងឺ មិនស្រួល គ្មានបងប្អូនជួយមើលថែ ក៏គិតឯកភាពគ្នា វិលទៅស្រុកកំណើត គ្រាន់បានឳពុកម្តាយ បងប្អូនជួយមើលថែ ។ នៅវេលាម៉ោង ៥ ព្រឹក ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៣ ប្តីឱ្យប្រពន្ធ រៀបចំបង្វិចខោអាវ ត្រៀមទៅស្រុក ហើយបានឆ្លៀត ទៅសុំច្បាប់នៅកន្លែងការងារ ស្រាប់តែមកដល់បន្ទប់ជួលវិញ បែជាប្រទះឃើញ ប្រពន្ធដេកស្លាប់ក្នុងអង្រឹង បាត់ទៅហើយ ៕

Loading...