សង្ស័យស្រវឹងបើកឡានលឿនដូចហោះបុករ៉ឺម៉កប៉ះកង់ ស្លាប់ម្នាក់ នៅមុខព្រលានយន្តហោះ
​ដោយ វត្តភ្នំ ម៉ោង 09:50
ថ្ងៃទី28 ខែSeptember ឆ្នាំ2023
សន្តិសុខ និងសង្គម

ខណ្ឌពោធិ៍សែនជ័យ ៖ បុរសម្នាក់ ជាជនពិការ បានបាត់បង់ជីវិត ដោយសារ រថយន្តមួយគ្រឿង សង្ស័យម្ចាស់ស្រវឹង បើកលឿនដូចហោះ ទៅបុកទាំងកំរោល ពេលកំពុងអង្គុយរង់ចាំភ្ញៀវ មកប៉ះកង់ កាលពីវេលាម៉ោង ១០និង២០ នាទីយប់ ថ្ងៃទី ២៧ ខែកញ្ញា ឆ្នាំ២០២៣ នៅត្រង់ចំណុច របងព្រលានយន្តហោះ ពោធិ៍ចិនតុង តាមបណ្ដោយ ផ្លូវសហព័ន្ធរុស្ស៊ី ស្ថិតក្នុងសង្កាត់ ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

មុនកើតហេតុ គេឃើញបុរសម្នាក់ បើករថយន្តហាយឡេនឌ័រ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2AT-6075 ទិសដៅពីលិចទៅកើត លឿនដូចហោះ បានរេចង្កូតមកខាងស្តាំ ឡើងទៅលើចឹញ្ចើមផ្លូវ បុករ៉ឺម៉កប៉ះកង់ពេញទំហឹង បណ្ដាលឱ្យ ដាច់ជាបំណែក ខូចខាតទាំងស្រុង និងស្លាប់បុរសពិការ ជាជាងប៉ះកង់ម្នាក់ នៅនឹងកន្លែងកើតហេតុ និងក្រុមគ្រូសារគាត់ ២នាក់ទៀត រងរបួសធ្ងន់ ចំណែកខាងភាគីរថយន្ត រងរបួសក្មេងម្នាក់។ ក្រោយកើតហេតុ ប្រជាពលរដ្ឋនាំគ្នាឃាត់តៃកុងរថយន្ត ប្រគល់ជូនសមត្ថកិច្ច៕

Loading...