ឡិចស៊ីស NX 200t បានបើកបុកជាមួយម៉ូតូ យុវជនម្នាក់ ខ្ទាតធ្លាក់ចូលប្រឡាយទឹកស្អុយ
​ដោយ វត្តភ្នំ ម៉ោង 10:24
ថ្ងៃទី26 ខែSeptember ឆ្នាំ2023
សន្តិសុខ និងសង្គម

ខណ្ឌចំការមន ៖ រថយន្តឡិចស៊ីស NX 200t បានបើកបុកជាមួយ ម៉ូតូហុងដាឌ្រីម នៅត្រង់ផ្លូវបំបែកជាបួន បណ្តាលឱ្យយុវជនម្នាក់ ខ្ទាតធ្លាក់ចូលប្រឡាយទឹកស្អុយ កាលពីវេលាម៉ោង ១ រំលងអធ្រាត្រ ឈានចូល ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៣ នៅចំណុចផ្លូវលេខ១០៥ កែងនឹងផ្លូវលេខ៤៣២ ស្ថិតក្នុងសង្កាត់ បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ។

មុនពេលកើតហេតុ គេបានឃើញរថយន្ត ម៉ាកឡិចស៊ីស NX200t ពណ៌ប្រផេះ ពាក់ស្លាកលេខ ភ្នំពេញ 2BV-2671 បើកតាមបណ្តោយ ផ្លូវលេខ៤៣២ក្នុងទិសដៅពីលិចទៅកើត ក៏មានយុវជន ២នាក់ ជិះម៉ូតូហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ចាម 1AB-9817 តាមបណ្តោយផ្លូវលេខ១០៥ក្នុងទិសដៅពីជើងទៅត្បួង បានបុកជាមួយរថយន្ត បណ្តាលឱ្យភាគីខាងម៉ូតូ ធ្លាក់ចូលក្នុងទឹកប្រឡាយម្នាក់ រងរបួសស្រាល ចំណែករថយន្តនិងម៉ូតូ រងការខូចខាតយ៉ាងដំណំ៕

Loading...