ឡាន ALPHARD បើកលឿនមិនប្រយ័ត្ន ជ្រុលទៅបុក របាំងថ្មពុះចែកទ្រូងផ្លូវ
​ដោយ វត្តភ្នំ ម៉ោង 09:02
ថ្ងៃទី26 ខែSeptember ឆ្នាំ2023
សន្តិសុខ និងសង្គម

ខណ្ឌចំការមន ៖ រថយន្ត ម៉ាក ALPHARD បើកដោយជនជាតិចិន ក្នុងល្បឿនលឿនមិនប្រយ័ត្ន បានជ្រុលទៅបុក របាំងថ្មពុះចែកទ្រូងផ្លូវ ពេញទំហឹង រងការខូចខាតយ៉ាងដំណំ កាលពីវេលាម៉ោង ១១និង៣០ នាទីយប់ ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៣ នៅមុខក្រសួងមហាផ្ទៃ តាមបណ្តោយផ្លូវ ព្រះនរោត្តម ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

មុនពេលកើតហេតុ គេបានឃើញរថយន្តម៉ាក ALPHARD ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2BY-6802 បើកបរដោយជនជាតិចិន តាមបណ្តោយផ្លូវ ព្រះនរោត្តម ក្នុងទិសដៅ ពីជើងទៅត្បូង ក្នុងល្បឿនលឿន មកដល់ចំណុចកើតហេតុ ស្រាប់តែទៅបុករបាំងថ្ម ពុះចែកទ្រូងផ្លូវ បណ្តាលឱ្យវៀចចេញពីជួរ អស់មួយផ្ទាំង ចំណែករថយន្ត រងការខូចខាតផ្នែកខាងមុខខ្ទេច តែសំណាងល្អ ដែលគ្មាននរណាម្នាក់ រងរបួស៕

Loading...