ឡានសាំងយ៉ុង ដឹកភ្ញៀវមកពីហូបការ បើកលឿនមិនប្រយ័ត្ន ធ្លាក់ចូលប្រឡាយ ស្លាប់ ៥នាក់
​ដោយ វត្តភ្នំ ម៉ោង 10:19
ថ្ងៃទី25 ខែSeptember ឆ្នាំ2023
សន្តិសុខ និងសង្គម

ស្រុកបាភ្នំ ៖ អ្នកដំណើរ ៥ នាក់ បានបាត់បង់ជីវិត និង ៥នាក់ទៀត រងរបួស ដោយសារសារ រថយន្តសាំងយ៉ុង ដឹកភ្ញៀវមកពីហូបការ បើកលឿនមិនប្រយ័ត្ន ដល់ផ្លូវកោង ជ្រុលធ្លាក់ចូលប្រឡាយ បង្កការភ្ញាក់ផ្អើល កាលពីវេលាម៉ោង ១០យប់ ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៣ នៅភូមិក្រាំង ឃុំធាយ ស្រុកបាភ្នំ ខេត្តព្រៃវែង

សមត្ថកិច្ច បានឲ្យដឹងថា រថយន្ដបង្ក ម៉ាកស៉ាំយ៉ុង ព៌ណទឹកប្រាក់ ពាក់ស្លាកលខ ភ្នំពេញ ២AB-១១៩៤ បើកបរដោយឈ្មោះ យ៉ង់ យ៉ន ភេទប្រុស អាយុ ៣៩ឆ្នាំ រសនៅភូមិក្ដីដូង ឃុំរោងដំរី ស្រុកបាភ្នំ បើកបរពីទិសខាងកើត ទៅខាងលិច មកដល់ចំណុចកើតហេតុ ផ្លូវកោង រថយន្ដក៏ជ្រុល ធ្លាក់ចូលប្រឡាយទឹក បណ្ដាលឱ្យស្លាប់ និងរបួសមានឈ្មោះ ដូចខាងក្រោម ៖

១-ឈ្មោះ ហាយ រតនា ភេទស្រី អាយុ ៣៥ ឆ្នាំ រស់នៅភូមិក្ដីដូង ឃុំរោងដំរី ស្រុកបាភ្នំ (ស្លាប់)
២-ឈ្មោះ លាង ស្រីណាក់ ភេទស្រី អាយុ ២២ឆ្នាំ រស់នៅភូមិ ក្ដីដូង ឃុំរោងដំរី ស្រុកបាភ្នំ(ស្លាប់)
៣-ឈ្មោះ សៀត សាម៉ៃ ភេទស្រី អាយុ ៣២ឆ្នាំ រស់នៅភូមិស្វាយខ្នី ឃុំរោងដំរី ស្រុកបាភ្នំ (ស្លាប់)
៤-ឈ្មោះ ម៉ើល អ៉ី ភេទស្រី អាយុ ៣៦ឆ្នាំ រស់នៅភូមិទីតាង៉ើយ ឃុំរោងដំរី ស្រុកបាភ្នំ(ស្លាប់)
៥-យ៉ង់ យ៉ន ភេទប្រុសអាយុ ៣៩ឆ្នាំ រស់នៅភូមិក្ដីដូង ឃុំរោងដំរី ស្រុកបាភ្នំ(ស្លាប់)
៦-ឈ្មោះ មាន យ៉េត ភេទស្រី អាយុ ៤០ឆ្នាំ រស់នៅភូមិ ក្ដីដូង ឃុំរោងដំរី ស្រុកបាភ្នំ(របួសស្រាល)
៧-ឈ្មោះ រឹម ព្រង ភេទស្រីអាយុ ៣៤ឆ្នាំ រស់នៅភូមិស្វាយខ្នី ឃុំរោងដំរី ស្រុកបាភ្នំ(របួសស្រាល)
៨-ឈ្មោះ នី ស្រីអូន ភេទស្រី អាយុ ២២ឆ្នាំ រស់នៅភូមិស្វាយខ្នី ឃុំរោងដំរី ស្រុកបាភ្នំ (របួសស្រាល)
៩-នី ស្រី ស ភេទស្រី អាយុ ៣៥ឆ្នាំ រស់នៅភូមិស្វាយខ្នី ឃុំរោងដំរី ស្រុកបាភ្នំ(របួសស្រាល)
១០-ឈ្មោះ មាស មឿន ភេទស្រី អាយុ៤០ឆ្នាំ រស់នៅភូមិរក្សជ័យ ឃុំរក្សជ័យ ស្រុក បាភ្នំ(របួសស្រាល)៕

Loading...