ស្រវឹងបង្កជាជម្លោះ កាប់ក្បាលប្រពន្ធ ចំនួន ៣ពូថៅ ស្លាប់មួយរំពេច
​ដោយ វត្តភ្នំ ម៉ោង 10:07
ថ្ងៃទី20 ខែSeptember ឆ្នាំ2023
សន្តិសុខ និងសង្គម

ក្រុងព្រះវិហារ ៖ ដោយសារស្រវឹងស្រា បុរសម្នាក់ បានទាញពូថៅ កាប់ប្រពន្ធចំក្បាល ចំនួន ៣ពូថៅ បណ្តាលឱ្យស្លាប់ភ្លាមៗ ហើយបានយកសាំង ចាក់ដុតខ្លួនឯង រងរបួស សមត្ថកិច្ចបាននាំ ទៅព្យាបាល នៅមន្ទីរពេទ្យ កាលពីថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៣ នៅភូមិស្រម៉ូវ សង្កាត់ប៉ាលហាល ក្រុងព្រះវិហារ ខេត្តព្រះវិហារ ។

សមត្ថកិច្ច បានឱ្យដឹងថា ជនសង្ស័យជាប្តី ឈ្មោះ ធី វ៉ូង អាយុ ៤៤ឆ្នាំ រស់ភូមិសង្កាត់ខាងលើ។ ចំណែកស្ត្រីជាប្រពន្ធ ឈ្មោះ ស្រី វឿន អាយុ ៤៣ឆ្នាំ រស់នៅជាមួយគ្នា។ កន្លងមក គ្រួសារមួយនេះ ធ្លាប់មានរឿងរ៉ាវ ផ្ទុះកំហឹងឈ្លោះប្រកែកគ្នា ជាញឹកញយ ព្រោះតែពួកគេ ផឹកស្រាស្រវឹង ហើយខាងប្រពន្ធ ក៏ធ្លាប់កាប់ប្តី ឱ្យរងរបួសម្តងដែរ។ ចុងក្រោយ ពួកគេស្រវឹង បានឈ្លោះប្រកែកគ្នាទៀត ត្រូវប្តីទាញពូថៅ កាប់ប្រពន្ធ ចំនួន ៣ពួថៅ ចំក្បាល បណ្តាលឱ្យស្លាប់ភ្លាមៗនៅនឹងកន្លែង៕

 

Loading...