សង្ស័យស្រវឹងបើកឡាន លុចស៊ីស LX-570 ជ្រុលទៅបុករបាំងថ្ម ពុះចែកទ្រូងផ្លូវ នៅស្តុបក្តាន់២
​ដោយ វត្តភ្នំ ម៉ោង 10:44
ថ្ងៃទី18 ខែSeptember ឆ្នាំ2023
សន្តិសុខ និងសង្គម

ខណ្ឌដូនពេញ ៖ បុរសម្នាក់ជាជនជាតិបរទេស សង្ស័យស្រវឹង បានបើករថយន្ត លុចស៊ីស LX-570 លឿនមិនប្រយ័ត្ន ជ្រុលទៅបុករបាំងថ្ម ពុះចែកទ្រូងផ្លូវ បណ្ដាលឱ្យបាក់អស់ពីរកង់ ខ្ទាតមកកណ្ដាលផ្លូវ រងការខូចខាតយ៉ាងដំណំ កាលពីវេលាម៉ោង ២ រំលងអធ្រាត្រ ឈានចូល ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៣ នៅត្រង់ចំណុច ភ្លើងស្តុបក្តាន់ពីរ តាមបណ្ដោយផ្លូវ សហព័ន្ធរុស្ស៊ី ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

មុនកើតហេតុ គេឃើញរថយន្ត លុចស៊ីស LX -570 ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2AT-2627 បើកតាមបណ្ដោយផ្លូវ សហព័ន្ធរុស្ស៊ី ទិសដៅពីកើតមកលិច ក្នុងល្បឿនលឿន ក៏បុករបាំងថ្ម ពុះចែកទ្រូងផ្លូវ ពេញទំហឹង បណ្ដាលឱ្យបាក់អស់ពីរកង់ ខ្ទាតមកកណ្ដាលផ្លូវ រីឯរថយន្តបង្ក រងការខូចខាតយ៉ាងដំណំ តែមិនមាននរណាម្នាក់ រងរបួសទេ៕

Loading...