ឡានលុចស៊ីស បើកបុក ហាយឡេនឌ័រ ដែលបើកបំពានភ្លើងស្តុប ហើយទារសំណងថែមទៀត
​ដោយ វត្តភ្នំ ម៉ោង 09:34
ថ្ងៃទី18 ខែSeptember ឆ្នាំ2023
សន្តិសុខ និងសង្គម

ខណ្ឌទួលគោក ៖ បុរសម្នាក់ បានបើករថយន្ត ម៉ាកហាយឡេនឌ័រ មកដល់ផ្លូវបំបែកជាបួន និងមានសញ្ញាភ្លើងក្រហម មិនព្រមឈប់ទេ ក៏ត្រូវរថយន្តឡិចស៊ីស LX-570 បើកបុកពីចំហៀងពេញទំហឹង ហើយភាគី រថយន្តឡិចស៊ីស បានទាមទារសំណង នៃការខូចខាតថែមទៀត កាលពីវេលាម៉ោង ១២ និង២៤ នាទី យប់រំលងអធ្រាត្រ ឈានចូល ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៣ នៅត្រង់ចំណុច ភ្លើងស្តុបផ្សារមាន់អាំង តាមបណ្ដោយផ្លូវលេខ៥៩២ កែងនឹងផ្លូវ លេខ៣១៥ ស្ថិតក្នុងសង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

មុនកើតហេតុ គេឃើញរថយន្ត ម៉ាកហាយឡេនឌ័រ ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 2X-4468 បើកតាមបណ្ដោយ ផ្លូវលេខ៣១៥ ពីជើងទៅត្បូង ដល់ផ្លូវបំបែកជាបួន មិនព្រមឈប់ភ្លើងស្តុប ពណ៌ក្រហមនោះទេ ក៏ត្រូវរថយន្តឡិចស៊ីស LX-570 ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2AW-1111 បើកតាមបណ្ដោយផ្លូវលេខ៥៩២ ទិសដៅពីលិចទៅកើត ក្នុងល្បឿនលឿនចាប់ហ្វ្រ័ងមិនទាន់ ក៏បុកចំពីចំហៀង រថយន្តហាយឡេនឌ័រ រងការខូចខាត ហើយភាគីរថយន្ត ហាយឡេនឌ័រ ព្រមទទួលកំហុសក៏បានចេញសំណងថ្លៃខូចខាត ទៅឲ្យរថយន្តឡិចស៊ីស៕

Loading...