ឡើងពីស្រុក មកលេងម្ដាយ និងបងប្អូននៅភ្នំពេញ ត្រូវឡានបុកស្លាប់គួរឲ្យសង្វេគ
​ដោយ វត្តភ្នំ ម៉ោង 10:20
ថ្ងៃទី17 ខែSeptember ឆ្នាំ2023
សន្តិសុខ និងសង្គម

ខណ្ឌកំបូល ៖ បុរសម្នាក់ ឡើងពីស្រុក មកលេងម្ដាយ និងបងប្អូននៅភ្នំពេញ ក៏ត្រូវរថយន្តសាំយ៉ុង បើកលឿនជ្រុលទៅបុក ម៉ូតូម៉ាកប៊ីត ពេញទំហឹង បណ្ដាលឱ្យដួលបោកនឹងថ្នល់ ស្លាប់ភ្លាមៗ នៅនឹងកន្លែង ហើយរថយន្តបង្ក បានបើកគេចបាត់ស្រមោល កាលពីវេលាម៉ោង ៧និង៣០ នាទីយប់ ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៣ ស្ថិតនៅតាមបណ្តោយ ផ្លូវជាតិលេខ៤ ក្នុងសង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ។

សពជនរងគ្រោះមានឈ្មោះ ផៃ ឡាភីន ភេទប្រុស អាយុ ២៦ឆ្នាំ រស់នៅ ក្នុងភូមិប្រធាតុ ស្រុកជើងព្រៃ ខេត្តកំពង់ចាម ជិះម៉ូតូម៉ាកហុងដាប៊ីត ពណ៌ក្រហមលាយស ពាក់ផ្លាកលេខ កំពង់ចាម 1AD-8939 តាមបណ្តោយផ្លូវជាតិលេខ៤ ពីលិចទៅកើត ក៏បានស៊ីញ៉ូ បត់ឆ្វេងឆ្លងមកផ្លូវម្ខាងទៀត ស្របពេលនោះ មានរថយន្តសាំយ៉ុង ពណ៌ស មិនចាំផ្លាកលេខ បើកបរតាមបណ្តោយផ្លូវជាតិលេខ៤ក្នុងទិសដៅបញ្រ្ចាសគ្នា ពីកើតទៅលិច យ៉ាងលឿន បុកចំពីមុខម៉ូតូយ៉ាងពេញទំហឹង បណ្តាលឱ្យបុរសរងគ្រោះ ដួលបោកក្បាលនឹងថ្នល់ ស្លាប់ភ្លាមៗនៅនិងកន្លែងកើតហេតុ៕

Loading...