កំពុងជិះម៉ូតូតាមដងផ្លូវ ត្រូវឡានបុកមួយទំហឹង បាត់បង់ជីវិតមួយរំពេច
​ដោយ វត្តភ្នំ ម៉ោង 09:10
ថ្ងៃទី17 ខែSeptember ឆ្នាំ2023
សន្តិសុខ និងសង្គម

ខណ្ឌពោធិ៍សែនជ័យ ៖ បុរសម្នាក់ បានស្លាប់ យ៉ាងអាណោចអាធ័ម ដោយសារ ជិះម៉ូតូតាមដងផ្លូវ ត្រូវបានរថយន្តមិនចាំម៉ាក បុកពេញទំហឹង ហើយបើកគេចបាត់ស្រមោល កាលពីវេលាម៉ោង ២៣និង៣០ នាទី ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៣ នៅចំណុចតាមបណ្តោយផ្លូវ ឈ្នះឈ្នះ ក្នុងភូមិចែងម៉ែង សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ជនរងគ្រោះ ឈ្មោះស៊ុន ភារុន ភេទប្រុស អាយុ ៣៨ឆ្នាំ មានស្រុកកំណើត នៅភូមិតាគ្រាប ឃុំព្នៅទី១ ស្រុកស៊ីធរកណ្ដាល ខេត្តព្រៃវែង ជិះម៉ូតូម៉ាក ហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1JN-8085 ស្លាប់នៅនឹងកន្លែង។ មុនពេលកើតហេតុ គេឃើញរថយន្ត ពើកពីត្បូងទៅជើង ចំណែកម៉ូតូ បើកពីជើងទៅត្បូង ស្រាប់តែរថយន្ត បានរេចង្កូតទៅបុកម៉ូតូ ចំពីមុខ បណ្ដាលឱ្យជនរងគ្រោះ ដួលបោកក្បាល ស្លាប់ភ្លាមៗតែម្ដង៕

Loading...