បើកលឿនចុះពីលើស្ពានអាកាសចោមចៅ ហោះឡើងសួនច្បារចែកទ្រូងផ្លូវ
​ដោយ វត្តភ្នំ ម៉ោង 15:49
ថ្ងៃទី11 ខែJanuary ឆ្នាំ2023
សន្តិសុខ និងសង្គម

ខណ្ឌពោធិ៍សែនជ័យ ៖ រថយន្តកូរ៉េមួយគ្រឿង បើកលឿនចុះពីលើ ស្ពានអាកាសចោមចៅ ចាប់ហ្វ្រ័ងមិនជាប់ គេចពីម៉ូតូមួយគ្រឿង នៅខាងមុខ ហោះឡើងសួនច្បារ ពុះចែកទ្រូងផ្លូវ បុកបង្គោល ស្លាកសញ្ញាបង្ហាញផ្លូវ បាក់អស់មួយដើម កាលពីវេលាម៉ោង ១០និង៤០ នាទីព្រឹក ថ្ងៃទី១១ ខែមករា ឆ្នាំ២០២៣ នៅចំណុចខាងត្បូង ស្ពានអាកាសចោមចៅ តាមបណ្តោយ ផ្លូវជាតិលេខ៣ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។

រថយន្តបង្ករ ធុនកូរ៉េដឹកទំនិញ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3B 3693 បើកចុះពីលើ ស្ពានអាកាសចោមចៅ ឆ្ពោះទៅផ្លូវជាតិលេខ៣ ក្នុងល្បឿនលឿន ក៏មានម៉ូតូមួយគ្រឿង បើកឆ្លងផ្លូវ ចាប់ហ្វ្រ័ងមិនជាប់ ក៏ជ្រុលឡើងសួនច្បារ ពុះចែកទ្រូងផ្លូវ បុកបង្គោល ស្លាកសញ្ញាមួយដើម បាក់រាបដល់ដី រងការខូចខាត តែសំណាងល្អ មិនមានមនុស្សរងរបួស៕

Loading...